រាជធានីភ្នំពេញ ៖ បន្ទាប់ពីព្រឹត្តិការណ៍ហិង្សារវាងកម្មករ កម្មការិនី និងកងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលថ្ងៃកន្លងមកនេះ បណ្តាលឲ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់ និងរបួសជាច្រើននាក់ ។ ព្រឹត្តការណ៍នេះកើតឡើងភ្លាមៗ ដោយកម្មករ កម្មការិនី រោងចក្របានធ្វើបាតុកម្មទាមទារប្រាក់ខែគោល១៦០ដុលា្លរ ។ ចំពោះមុខព្រឹត្តិការណ៍ដ៏ដែនរន្ធត់នេះប្រទេសជាតិយើងពិតជាត្រូវបានចាំបាច់ និងជាបន្ទាប់នូវព្រះរាជអន្តារាគមន៍ ដែលមិនអាចខ្វះបានរបស់ព្រះករុណជាអម្ចាស់ជីវិតតម្កល់លើត្បូងក្នុងការផ្សះផ្សារ ។ ដូចនេះតំណាងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិបានថ្វាយសារលិខិតចំពោះព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ ៖