ស្លាប់​ម្នាក់ និង​របួស​២​នាក់ ខណៈដែល​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ហើយ​ត្រូវ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី បុក​ពីក្រោយ ហើយ​កិន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បណ្តាល​ឲ្យ​យុវជន​ម្នា​ក់បាន​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​២​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ ខណៈដែលទាក់​ដៃចង្កូត​គ្នា ហើយ​ត្រូវ​រថយន្ត​​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី បុក​ពីក្រោយ ហើយ​កិន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​កណ្តាល​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៤ តាមផ្លូវ​លេខ​២៧១ ត្រង់​ច្រក​ផ្លូវ​ចូល​ផ្សារ​សុ​វណ្ណា សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​ពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1E-2606 ធ្វើដំណើរ​តាមផ្លូវ លេខ​២៧១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច កើតហេតុ ស្រាប់តែ​ទាក់​ដៃ​គ្នា​ចង្កូត មួយគ្រឿង​ទៀត ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AX-4693 បណ្តាល​ឲ្យ​ដួល ហើយ​យុវជន​ម្នាក់ បាន​ខ្ទាតចូល​ក្រោម កង់​រថយន្ត កិន​បែកក្បាល​ខ្ទេច ស្លាប់​ភ្លាមៗ​តែម្តង ។ ដោយឡែក យុវជន​២​នាក់​ផ្សេងទៀត បោក​ក្បាល នឹង​ថ្នល់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ។​

 

​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ត្រូវបាន​ដឹកបញ្ជូនទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ និង​សព​យុវជន​ម្នាក់ទៀត​ត្រូវបាន​សមត្ថកិច្ច ធ្វើការ​ស្រាវជ្រាវ​ទាក់ទង​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

07-1-2014

 

Leave a Reply

(*) Required, Your email will not be published