បំណែក​សាកសព​មួយ​ធ្លាក់​ពីលើ​មេឃ​បង្ក​ភាព​ភ្ញាក់ផ្អើល​កណ្តាល​ចក្រភព​អា​រ៉ា​ប៊ី​សា​អូឌីត​

, , Leave a comment

​ចក្រភព​អារ៉ាប់ ៖ បំណែក​សាកសព​បុរស​ម្នាក់​ត្រូវបាន​ធ្លាក់​ពីលើ​មេឃ​បាន​បង្ក​ភាព​ភ័យរន្ធត់​នៅ​កណ្តាល​ទីក្រុង Jeddah នៃ​ចក្រភព​អា​រ៉ា​ប៊ី​សា​អូ​ឌី​ត ។ នេះ​បើ​យោងតាម​គេហទំព័រ​ក្នុងស្រុក ​អារ៉ាប់​មួយ​ឈ្មោះ អ៊ែ​តេ​ព័រ​សេ​អូ​អិ​ម ដែល​បាន​ចុះផ្សាយ​កាលពី​ថ្មីៗ​នេះ​។​

 

​ប៉ូលីស​ឲ្យ​ដឹងថា នេះ​អាចជា​ផ្នែក​១​ចំណែក​របស់​បុរស​ម្នាក់​ដែល​លួចលាក់​ខ្លួន​ក្នុង​សំណុំ​កង់​យន្តហោះ ។ រូបភាព​១​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ផ្នែក​១​នៃ​សរីរាង្គ​របស់​មនុ​ស្សបាន​ធ្លាក់ចំ​ផ្លូវបំបែក​១ នា​តំបន់ Mushrefa នាទី​ក្រុង​សមុទ្រ​ក្រហម​នេះ ហើយ​វា​ត្រូវបាន​ចែករំលែក​យ៉ាង​លឿន​ក្នុង​បណ្តាញ​សង្គម ។​

 

​ប៉ូលីស​កំពុងតែ​ស៊ើបអង្កេត​ករណីនេះ ហើយ​បាន​ចៀសវាង​ពុំមាន​មតិ​ថា ផ្នែក​នៃ​រាងកាយ​មនុស្ស​នេះ​ទាក់ទង​ដល់​យន្តហោះ​របស់​ប្រទេសមួយ​កា​ល​ពីព្រឹក​ព្រលឹម​ថ្ងៃទី​០៥ ខែមករា ដែល​បាន​ព្យាយាម​ចុះ​សំចត​ទាំង​បង្ខំ​នោះឡើយ ។​ ​តាម​ដំណើររឿង គឺ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​០៥ មករា យ​ន្ត​ហោះ​​ដឹក​អ្នកដំណើរ​១​គ្រឿង មកពី Mashnad ប្រទេស អ៊ីរ៉ង់ បាន​សុំ​ចុះ​សំចត​បន្ទាន់​នៅ Medina ប្រទេស អា​រ៉ា​ប៊ី​សា​អូឌីត ក្រោយពី​អ្នកដំណើរ​បា​ន​ប្រកាសថា មាន​ឧបទ្ទវហេតុ​នៅ​កង់​ក្រោយ ។ មនុស្ស ២៩ នាក់ ក្នុងចំណោម​អ្នកដំណើរ ៣១៥ នាក់ បាន​រងរបួស ក្នុងពេល​យន្តហោះ​នោះ ចុះ​ច​ត​​យ៉ាងគំហុក ។​

 

​មុននេះធ្លាប់មាន​ករណី​ជាច្រើន​បានកើត​ឡើងជុំវិញ​អ្នក​លួច​ឆ្លងដែន​ខុសច្បាប់ ដោយ​លាក់ខ្លួន​ក្នុង​ផ្នែក​ខាងក្រោម​ស្លាប​យន្តហោះ មុនពេល​វា​ហោះ​​​ហើរ ហើយ​អ្នក​ទាំងនោះ ភាគច្រើន​បាន​ស្លាប់ ដោយសារ​ត្រជាក់​ខ្លាំងពេក នៅពេល​យន្តហោះ​ហោះហើរ ក្នុង​រយៈកម្ពស់​ខ្ពស់ ។​ ​ប៉ុន្តែ​ដោ​យ​ឡែក​ករណី​បំណែក​សាកសព​មនុស្ស​ធ្លាក់ចុះ​បែបនេះ ជា​ករណី​កម្រ​មាន​ណាស់ ។ មុននេះ មានតែ​បំណែក​របស់​បក្សាបក្សី ឬ ត្រី​ប៉ុណ្ណោះ ដែល​ធ្លាប់​ធ្លាក់ចុះ ៕

saudi-airlines body-parts-saudi-arabia.si

 

Leave a Reply

(*) Required, Your email will not be published