ឥណ្ឌា​បាញ់​បង្ហោះ​ផ្កាយរណប ទៅកាន់​ដង​តារាវិថី​ទទួលបាន​ជោគជ័យ

, , Leave a comment

​ប្រទេស​ឥណ្ឌា ៖ យោងតាម​គេហទំព័រ​របស់​ប្រទេស​ឥណ្ឌា​មួយ​ឈ្មោះ sarkaritel.com បាន​រាយការណ៍​មក​ថា ផ្កាយរណប​ដែលមាន​ទ្រង់ទ្រាយ​ធំ និង​ធ្ងន់​ឈ្មោះ (GSLV) D5 បាន​ត្រូវ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាញ់​បង្ហោះ​ទៅកាន់​ដង​តារាវិថី ដោយ​ទទួលបាន​ជោគជ័យ យ៉ាង​ត្រ​ចេះ​ត្រចង់ បន្ទាប់ពី​បាន​ខកខាន ការបាញ់​បង្ហោះ ចំនួន​ពីរលើក រួចមកហើយ​នោះ ។​

 

​គួរ​បញ្ជាក់ថា នេះ​ជាការ​បាញ់​បង្ហោះ​ដែល​ឥណ្ឌា បាន​ប្រើប្រាស់​គ្រាប់​រ៉ុក្កែត ដែលមាន​ទ្រង់ទ្រាយ​ធំ និង​ធុន​ធ្ងន់ សម្រាប់ បញ្ចូល​ផ្កាយរណប ទៅកាន់​ទី​លំហ ។ ការបាញ់​បង្ហោះ​ផ្កាយរណប គឺ​បាន​ធ្វើឡើង​នៅឯ មជ្ឈមណ្ឌល​អវកាស Satish Dhawan នៅ​ក្រុង Sri Harihota ភាគ​ឦសាន​ប្រទេស​ឥណ្ឌា នៅវេលា​ម៉ោង​១៦​និង​១៨​នាទី​យប់ ដោយ​ទទួលបាន​ជោគជ័យ ទាំងស្រុង​។ ផ្កាយរណប​នេះ មាន​ទម្ងន់​១,៩៨២​គីឡូក្រាម សម្រាប់​បម្រើ​ដល់​វិស័យ​ទូរគមនាគមន៍ ។​

 

​មន្ត្រី​មួយរូប​ទទួលបន្ទុក​កិច្ច​ការបាញ់​បង្ហោះ​បាន​បញ្ជាក់ថា នេះ​ជាការ​បាញ់​បង្ហោះ​ផ្កាយរណប ដែលមាន​សារៈ សំខាន់​ណាស់ សម្រាប់​ជួយ​ដល់ វិស័យ​បច្ចេកវិទ្យា និង​ជា​ផ្នែក​មួយ​ដែល​អាច​ស្វែងរក​ទីផ្សារ សម្រាប់​ការចែក រំលែក ក្នុងការ​បង្ហោះ​ផ្កាយរណប​ផងដែរ ៕

7-1-2014 (3) 7-1-2014 (2) 7-1-2014 (1) 7-1-2014 (5) 7-1-2014 (4)

 

Leave a Reply

(*) Required, Your email will not be published