ប្រទេសចិន ៖ យោងតាមគេហទំព័រកម្សាន្តរបស់ចិនមួយឈ្មោះ ស៊ីណា ដែលសរសេជាភាសាអង់គ្លេសបានឲ្យដឹងថា ខេត្ត Shaanxi នៃប្រទេសចិនបានសាងព្រឹត្តិការណ៍មួយដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលដោយគូអាពាហ៍ពិពាហ៍ចំនួន១៣០គូរៀបការក្នុងថ្ងៃតែមួយ ហើយរៀបការតាមបែបលក្ខណៈ ប្រពៃណីបុរាណរបស់ខ្លួន ដែលធ្វើឡើងនៅ Xi’an នៅ ទិសពាយព្យនៃរាជធានីរបស់ប្រទេសចិន ។
គួរបញ្ជាក់ផងដែរថា ជីអាន(Xi’an) គឺជារាជធានីមួយដែលធំជាងគេក្នុងចំណោមរាជធានីទាំងបួនក្នុងប្រទេសចិន ហើយក៏ជាកន្លែងដែលមានប្រវត្តិសាស្ត្រសំខាន់ផងដែរ ក្នុងនោះរួមមាន Zhou,Qin,Han,Shi ហើយនឹង Tang ផងដែរ ៕