ចោរ​ខ្ទើយ​ម្នាក់ ក្នុងចំណោម​បក្ខពួក​២​នាក់ ប្រជាពលរដ្ឋ​ចាប់​ឲ្យ​សមត្ថកិច្ច ពេល​ឆក់​ទូរស័ព្ទ​មិន​សម្រេច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ចោរ​ខ្ទើយ​ម្នាក់ក្នុងចំណោម​បក្ខពួក​២​នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ជនជាតិ​បរទេស​ម្នាក់​កំពុង​ជិះ​រ៉ឺម៉ក​ម៉ូតូ​តែ​មិនបាន​ស​ម្រេចត្រូវ​ប្រជាពលរដ្ឋ​ស្ទាក់ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងកើត​វត្ដ​ភ្នំ តាម​បណ្ដោយ​ផ្លូវ​ស៊ីសុវត្ថិ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

 

​ជនសង្ស័យ​នេះ​មានឈ្មោះ ពុត ស៊ីណា អាយុ​២២​ឆ្នាំ ស្នាក់​នៅផ្ទះ ជួល​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។ ចំណែក​បក្ខពួក​ម្នាក់​ឈ្មោះ ភ័​ក្រ អាយុ​២១​ឆ្នាំ​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

 

​ប្រភពពី​សមត្ថកិច្ច​មូ​ដ្ឋា​ន​បានឱ្យដឹងថា មុខ​នឹង​ឃាត់ខ្លួន​ចោរ​ខ្ទើយ​នេះ គឺ​គេ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក អាយ​ខន ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 1AX-1147 ជិះ​គ្នា​ពីរ​នាក់ ហើយ​បានធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទ ដៃ​ពី​ជនជាតិ​បរទេស​ម្នាក់​ដែល​កំពុង​ជិះ រ៉ឺម៉ក​ម៉ូតូ​១​គ្រឿង​ធ្វើដំណើរ​តាម​បណ្ដោយ ផ្លូវ​ព្រះស៊ីសុវត្ថិ តែ​មិនបាន​សម្រេច ព្រោះតែ​ប្រជា​ពលរ​ដ្ធ​និង​អ្នកធ្វើដំណើរ តាមផ្លូវ​ឃើញ​ក៏​នាំគ្នា​ដេញតាម​ចាប់ ចោរ​ខ្ទើយ​នេះ​បាន​ម្នាក់​និង​ម៉ូតូ​១​គ្រឿង​ទៀត​ភ្លាមៗ ។ ចំណែក​ចោរ​ខ្ទើយ​ម្នាក់ ទៀត​នោះបាន​រត់​គេ​ខ្លួន​បាត់ស្រមោល​តែម្ដង ។

 

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន ដើម្បី​កសាង​សំណំ​រឿង​បញ្ជូន សាលាដំបូង​រាជធានី​ផ្ដ​ន្ទា​ទោ​ស​​ទៅតាម​ផ្លូវច្បាប់ ៕

6-01-2014

 

Leave a Reply

(*) Required, Your email will not be published