គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​សន្និសីទកាសែត នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃទី​០៧ ខែមករា ស្អែក​នេះ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៧ ខែមករា ឆ្នាំ​២០១៤ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយស្ដីអំពី​ដំណើរ​ការរក​យុត្តិធម៌ ជូន​ជនរងគ្រោះ​ដោយសារ​ការប្រើ អំពើហិង្សា​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​មកលើ​បាតុករ​កន្លងមក​។​

 

​សន្និសីទកាសែត​នោះ នឹង​រៀបចំឡើង​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃទី​០៧ ខែមករា ស្អែក​នេះ ក្រោម​អធិបតីភាព លោក​សម រង្ស៊ី និង​លោក​កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ស្ថិតនៅ​សង្កាត់​ចាក់ អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​៕

6-1-2014

 

Leave a Reply

(*) Required, Your email will not be published