ចាប់ខ្លួន​ជនជាតិ​កាណាដា​ម្នាក់​ដែល​ល្បួង​ក្មេងប្រុស​យកទៅ​រួមភេទ​

, , Leave a comment

​ខេត្តបាត់ដំបង ៖ បុរស​ជនជាតិ​កាណាដា​ម្នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ធ្វើការ​ឃាត់ខ្លួន ករណី​ល្បួង​ក្មេងប្រុស​ម្នាក់​យកទៅ​រួមភេទ​នៅក្នុង​បន្ទប់​សណ្ឋាគា​មួយ​យីហោ ហាំង​ឡាយ ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៤ នៅក្នុង​បន្ទប់​សណ្ឋាគា​ស្ថិត​ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

 

​ជនបរទេស​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មានឈ្មោះ VADIN SCOD អាយុ​៤៣​ឆ្នាំ ជា​ជនជាតិ​កាណាដា រីឯ​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ យ​.​ល អាយុ​១៤​ឆ្នាំ ។​

 

​ប្រភព​ពីស​ត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា បុរស​បរទេស​រូបនេះ​បាន​ល្បួង​ក្មេងប្រុស​នេះ​ទៅ​រួមភេទ​នៅក្នុង​បន្ទប់​ស​ណ្ធា​គារ ហាំង​ឡាយ ដែល​ស្ថិតក្នុង​សង្កាត់​ខាងលើ​ជា​ថ្នូរ​និង​ប្រាក់​ចំនួន​៨២០០​រៀល ។ ដោយឡែក​ក្មេងប្រុស យ​.​ល បាន​ប្រាប់​សមត្ថកិច្ច​ថា ជនបរទេស​នោះបាន​ជួប​ខ្លួន​នៅ​ម៉ោង​ប្រហែល​៨​យប់​រូបគេ​បាន​ដើរ​ទៅរក​ទិញ​បង្អែ​មហូប​ហើយ​បាន​សុំ​ឲ្យ​ខ្លួន​ជូនទៅ​ស​ណ្ធា​គា​រយ​យីហោ ហាំង​ឡាយ ។ កុមារ​រងគ្រោះ​បាន​បន្តថា ពេលទៅដល់​បុរស​បរទេស​នោះបាន​ឡើងទៅ​លើ​ហើយ​ខ្លួន​ក៏​ត្រឡប់មកវិញ តែ​ពេល​ខ្លួន​ដើរចេញ​បាន​បន្តិច​ជននេះ​បាន​រត់​មក​ហៅ​ខ្លួន​វិញ ដោយ​ធ្វើ​កាយវិការ​ដូច​កាន់​ក្បាល​មេក្រូ​ច្រៀង​ខារ៉ាអូខេ​រួច​ចង្អុល​ទៅលើ​សណ្ឋាគារ ខ្លួន​ស្មានថា បុរស​នេះ​បបួល​ទៅ​ច្រៀង ព្រោះ​នៅជាប់​សណ្ឋាគារ​នេះ​មាន​ក្លឹប​ខារ៉ាអូខេ​ដែរ ហើយ​ខ្លួន​ក៏​ព្រមទៅ​។ ប៉ុន្តែ​ពេល​ឡើងដល់​លើ​បែរជា​បុរស​នេះ​នាំខ្លួន​ចូល​បន្ទប់ដេក​លែង​ប្រដាប់ភេទ​ខ្លួន និង​ឲ្យ​ខ្លួន​លែង​ប្រដាប់ភេទ​គេ​វិញ​ដោយ​ប្រើ​ដៃ និង​មាត់​រហូត​បានសម្រេច លុះ​រួចរាល់​ជនបរទេស​នោះបាន​ឲ្យ​លុយ​ខ្លួន​៨២០០​រៀល​។ ប៉ុន្តែ​ពេល​ខ្លួន​ដើរ​ចុះមក​ក្រោម​ស្រាប់តែ​សមត្ថកិច្ច​ទៅដល់​ឲ្យ​ខ្លួន​នាំទៅ​បន្ទប់​ដែល​ជនបរទេស​នោះ ស្នាក់នៅ​តែម្ដងទៅ​។​

 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនជាតិ​កាណាដា​ដែល​សង្ស័យ​នេះ អាច​នឹងត្រូវ​ចោទប្រកាន់​ពីបទ ទិញ​ពេស្យាចារ​កុមារ បើ​តុលាការ​រកឃើញថា​មាន​ពិរុទ្ធ​មែន​៕

06-1-2014

 

Leave a Reply

(*) Required, Your email will not be published