ស្លាប់​១៤​នាក់ និង​របួស​១០ ក្នុង​ហេតុការណ៍​រត់​ជាន់គ្នា តំបន់​នី​ង​ហ្សៃ​នៃ​ប្រទេស​ចិន​

, , Leave a comment

​ប្រទេស​ចិន ៖ យ៉ាងហោចណាស់​មនុស្ស​១៤​នាក់​បាន​ស្លាប់ និង​១០​នាក់​ផ្សេងទៀត​បាន​រងរបួស​ក្នុង​ហេតុការណ៍​រត់​ជាន់គ្នា នៅក្នុង​ព្រះវិហារ​អ៊ីស្លាម​មួយកន្លែង​នៅ​តំបន់​នី​ង​ហ្សៃ​នៃ​ប្រទេស​ចិន ។ នេះ​បើ​យោងតាម​គេហទំព័រ​ បណ្តាញ​ពលរដ្ឋ​ ដែល​សរសេ​ជា​ភាសា​ចិន​ដែល​បាន​រាយការណ៍​កាលពី​ព្រឹក​មិញ​នេះ​។​

 

​ប្រភព​ដដែល​បាន ដកស្រង់​សម្តី​រដ្ឋាភិបាល​ក្នុងស្រុក​ថា កាលពី​វេលា​ម៉ោង​១​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ម្សិលមិញ ពោលគឺ​ចំពេល​ដែលមាន​ការចែក​ចាយ​អាហារ​សម្រាប់​អ្នក​ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ឥស្លាម នៅ​ព្រះវិហារ​មួយ​ស្ថិតក្នុង​តំបន់​នី​ង​ហ្សៃ ភាគ​ខាងជើង​ឆៀង​ខាងលិច​នៃ​ប្រទេស​ចិន​។ មិនទាន់មាន​សេចក្តីរាយការណ៍​បញ្ជាក់​អំពី​មូល​ហេតុដែល​នាំ​ឲ្យ​មានការ​រត់ ជាន់គ្នា​លើក​នោះទេ​។​

 

​រូបភាព​បង្ហោះ​តាម​អន​ឡាញ​បានបង្ហាញ​ហ្វូងមនុស្ស​ជាច្រើន ដោយ​ភាគច្រើន​ក្នុងចំណោម​ពួកគេ​គឺជា​បុរស និង ស្លៀកពាក់​ឈុត​ស​អ៊ីស្លាម ឈរ​នៅ​ខាងក្រៅ​វិហារ​ពណ៌​បៃតង ទំនង​បន្ទាប់ពី​ពេល​មាន​ឧបទ្ទវ​ហេតុនេះ​។​

 

​គួរ​បញ្ជាក់ថា តំបន់​នី​ង​ហ្សៃ គឺ​សម្បូរ​ដោយ​ជនជាតិភាគតិច ហូ​អ៊ី និយាយ​ភាសា​ចិន ដែល​សុទ្ធសឹងតែ​ជា​ពួក​អ្នក​កាន់សាសនា​ឥស្លាម ប៉ុន្តែ​មិន​ដូច​ពួក​ជនជាតិភាគតិច អ៊ី​ហ្គឺ នៅ​ខេត្ត ហ្ស៊ី​ន​ចាង ទេ​៕

06-1-2014 06-1-2014 (1)

 

Leave a Reply

(*) Required, Your email will not be published