កូរ៉េខាងត្បូង ៖ វត្តមានរបស់តារាជប៉ុន ចូអេ អូដាហ្គីរី និង ម៉ាអេដា អាតស៊ូកុ បានបង្កការអបអរពីអ្នកគាំទ្ររាប់ពាន់នាក់ដែលបានជួបជុំគ្នានៅក្រៅមជ្ឈមណ្ឌលភាពយន្តពូសាន សម្រាប់ការបើកមហោស្រពភាពយន្តអន្តរជាតិក្រុងពូសានលើកទី១៨ នៅពេលតួហុងកុងលោកអារ៉ុន ក្វុក បានបង្ហាញមុខកាម៉េរ៉ាជាមួយតួស្រីកូរ៉េខាងត្បូង កាង ស៊ូ-យេអុន។ តួអាស៊ីដទៃទៀតក៏បានបង្ហាញរាងលើកម្រាលព្រំក្រហមនៅការចាប់ផ្តើមនៃពីធីប្រឡងខ្សែភាពយន្តនេះ។
យោងតាមសារព័ត៌មាន divaasia នាងកាង ហានណា បានក្លាយជាស្នូលនៃការចាប់អារម្មណ៍ដោយសារតែរ៉ូបពណ៌ខ្មៅ ភ្ជាប់ដោយស្បៃស្តើងនៅខាងខ្នង។ រ៉ូបដៃវែងកជិតនេះមើលទៅហាក់អភិរក្ស គ្មានអ្វីគួរអោយចាប់អារម្មណ៍ទេនៅពីមុខ តែពីខាងក្រោយ សាច់ក្រណាត់ស្តើងមើលឃើញសាច់សខ្ចីចាប់ពីកដល់រង្វះគូថនេះពិតជា មិនអាចមិនធ្វើអ្នកដទៃងាកមើលវាទេ។
ភាពយន្តជាង៣០០នឹងត្រូវចាក់បញ្ចាំងរយៈពេល១០ថ្ងៃ រួមមានភាពយន្តទើបចេញបញ្ចាំងលើកដំបូងចំនួន៩៥។ មហោស្រពនេះនឹងបិទនៅថ្ងៃ១២តុលា ជាមួយនឹងការបញ្ចាំងភាពយន្តរឿងThe Dinnerរបស់គីម ដុង-ហ្យុន៕ រូបភាពបន្ថែម