ស្ត្រីមួយភាគធំបានគិតឃើញខ្លួនឯងថា បុរសជាវត្ថុមានជីវិតដែលមិនសូវនិយាយស្តី និងមិនសូវបង្ហាញពីអារម្មណ៍ដូចស្ត្រីនោះទេជាពិសេសរឿងនៅលើគ្រែដែលទាំងអស់នេះបានក្លាយទៅជាអាថ៌កំបាំងសម្រាប់បុរសតាំងពីយុគកកើតមនុស្សម្ល៉េះ ។ ខាងក្រោមនេះជាការបរិយាយដើម្បីឲ្យស្ត្រីយល់ថា បុរសគិតបែបណាមុនពេលមានសិច ? តើគេគិតដូចស្ត្រីដែរទេ ?រួចចុះហេតុអ្វីក្រោយពេលបានខ្លួនហើយបែរជាធ្វើខ្លួនប្លែកៗ ខុសពីពេលមុន ? ចំណុចចុងក្រោយនេះស្ត្រី ពិតជាចង់ដឹងជាងគេតែមិនហ៊ានសួរ ។
-មុនពេលមានសិច (រាប់ថ្ងៃរង់ចាំ)
បុរសមួយចំនួនធំគេប្រើចិន្តនាការ ( អាការដែលគិត ) ថានាងកំពុងស្រាតននលគកតាំងពីបានឃើញដំបូងម្ល៉េះ ព្រោះវានឹងធ្វើឲ្យបុរសៗ កើតមានអារម្មណ៍រំភើបញាប់ញ័របំផុតនៅពេលបានឃើញរបស់ពិត និងបានស្ទាបអង្អែលកាយក្តៅឧណ្ហៗរបស់នាង ។ ក៏ប៉ុន្តែក្រោយពេលស្គាល់គ្នាយូរទៅអ្វីដែលបុរសចាប់អារម្មណ៍ជាងគេគឺយប់នេះ តើគេគិតចាត់ការនាងដោយរបៀបណា ដើម្បីឲ្យមានសេចក្តីសុខបំផុត ?
-ឈុតក្នុង
បុរសមិនសូវខ្វាយខ្វល់រឿងឈុតក្នុងរបស់នាងទាំងពណ៌ និងម៉ូដរចនានោះទេ ។ ផ្ទុយទៅវិញគេចូលចិត្តប្រភេទដែលគេអាចប្រើម្រាមដៃដោះបានស្រួលក្នុងពេលដៃម្ខាងទៀតកំពុងរាវស្ទាបនោះ ។
-ឲ្យអស់អារម្មណ៍
ទាំងបុរស និងស្ត្រីភេទទាំងពីរនេះមិនសូវចូលចិត្តដេកនៅលើគ្រែជជែកគ្នា បែកផ្សែងពីរឿងនេះរឿង នោះក្រៅពីរឿងនៅលើគ្រែមុនពេលមានសិចនោះទេ ។
-ស្រោមអនាម័យ
បុរសៗគេសង្ឃឹមថា ស្ត្រីគួរតែយកស្រោមអនាម័យទៅតាមខ្លួនខ្លះ ព្រោះ មិនប្រាកដថាអ្វីដែលកំពុងមាន នៅក្នុងកាបូបប្រាក់នោះអាចការញរបាន ១០០ ភាគរយនោះដែរ ។
-ពេលកំពុងរួមភេទ
អ្វីដែលបុរសខ្លាចបំផុតនោះគឺការឆាប់ចេញទឹកកាមដែលជាដើមចមខ្លះកើត ចេញពីទម្លាប់ជួយសម្រេច តណ្ហាដោយខ្លួនឯង ។ ដូច្នេះស្ត្រីមិនត្រូវចាប់ទោស អូសដំណើរថាដៃគូរបស់ខ្លួនជាបុរសមិនបានការនោះទេ ។
-ពេលធ្វើអូរ៉ាល់សិច
បុរសភាគច្រើនចង់ឲ្យដៃគូខ្លួនធ្វើអូរ៉ាល់សិចឲ្យ និងពេលនាងចាប់ផ្តើមបុរសព្រួយបារម្ភក្នុងការអត់ទ្រាំមិនឲ្យចេញទឹកកាម ។ ក្នុងលក្ខណៈបែបនេះពេលស្ត្រីធ្វើអូរ៉ាល់សិចឲ្យបុរសមួយចំនួនក៏មានបំណងតបស្នងដល់ដៃគូវិញក្នុងរូបភាពនេះដូចគ្នាវិញដែរ ។
-ពេលស្ត្រីថ្ងូរ
ចំណុចនេះបុរសមានចំណូលចិត្តបំផុតតែមិនមែនមានន័យថាគ្រាន់តែធ្វើភ្លាមថ្ងូរភ្លែត ឬចាប់ត្រង់នេះក៏ថ្ងូរចាប់ត្រង់នោះក៏ថ្ងូរដែរទេ ។ ចំណុចនេះបុរស យល់ឃើញថា គេពូកែអាចធ្វើឲ្យដៃគូមានសេចក្តីសុខបានទាំងអស់ ។
-ដេកស្ងៀមដូចគល់ឈើ
នេះជាសភាពដែលបុរសស្អប់បំផុត ព្រោះគេគិតថានាងគ្មានចិត្តមកលើគេ តែប្រសិនបើនាងហើបមាត់ ប្រាប់ពីតម្រូវការត្រង់ៗ បុរសៗនឹងបំពេញឲ្យភ្លាមព្រោះ គេចូលចិត្ត ។
-ក្រោយពេលកិច្ចការរួចរាល់
បុរសច្រើនសញ្ជឹងគិតថា ថ្វីដៃរបស់គេកាលពីយប់នោះធ្វើបានល្អដែរទេ ? អាចផ្តល់សេចក្តីសុខដល់ដៃគូដែរឬអត់ ? តើដៃគូគេបានទៅដល់គោលដៅដែរ ឬទេ ?
-ដេកលក់
ស្ត្រីមួយចំនួនធំអត់រអ៊ូមិនបានត្រង់ថា ក្រោយពេលបញ្ចប់កិច្ចការហើយ បុរសៗតែងតែលង់លក់ភ្លាម តែនាងត្រូវដឹងថា នេះជាប្រតិកម្មធម្មជាតិរបស់ បុរសៗក្រោយពេលអារម្មណ៍ឈានដល់កំពូលហើយនោះ ៕