ប្រទេសស៊ូឌី ៖ អ្នកប្រើប្រាស់បណ្តាញសង្គមទ្វីថើម្នាក់ ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកររយៈពេល៣ខែ និងវាយចំនួន៨០រពាត់ (ខ្សែតី) ពីបទបង្ខូចកេរ្តិ៍ឈ្មោះតារាចម្រៀងគុយវ៉ែត១ដួង ករណីចោទប្រកាន់ថានាងមានស្នេហាផិតក្បត់នោះ ។ នេះបើយោងតាមគេងទំព័រកម្សាន្តរបស់ប្រទេសអង់គ្លេសឈ្មោះ ដាយលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃទី២ ខែមករា កន្លកទៅនេះ។
ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា បុរសដែលជាអ្នកគាំទ្រតារាចម្រៀងលេចធ្លោនៅលើ Twitter ត្រូវបានកាត់ទោសពីបទចោទប្រកាន់តារាចម្រៀងគុយវ៉ែត នាង Shams ថាបានលួចលាក់មានសាហាយស្នន់ ដោយពុំមានភស្តុតាងត្រឹមត្រូវ ។
សេចក្តីសម្រេចនេះ គឺពឹងផ្នែកទៅលើច្បាប់ Sharia របស់អ៊ីស្លាម ដែលបានចែងដាក់ទណ្ឌកម្មដោយវាយនឹង “រំពាត់ ឬ ខ្សែតី” ចំពោះបុគ្គលណាម្នាក់ដែលបានចោទប្រកាន់អ្នកដទៃថា “មានសិចផិតក្បត់” ដោយពុំមានភស្តុតាងត្រឹមត្រូវនោះ ។
ក្នុងករណីនេះ តារាចម្រៀងរូបស្រស់ដែលមិនអាចខាំមាត់សង្កត់ចិត្តបាន នាង Shams ក៏បានដាក់ពាក្យបណ្តឹងករណីបង្កូចកេរ្តិ៍ឈ្មោះនាង ប្រឆាំងនឹងបុរសដែលជាម្ចាស់គណនី Twitter កំហូចរូបនេះ ដើម្បីឲ្យច្បាប់ចាត់ការតាមនីតិវិធី ។
គេហទំព័រដដែលបាន និយាយថា បុរសរូបនោះ ត្រូវបានកាត់ទោសឲ្យជាប់គុក ៣ ខែ និងផាកពិន័យជាប្រាក់ ១០,០០០ riyals (ស្មើនឹង ២,៧០០ ដុល្លារអាមេរិក) ។ សូមបញ្ជាក់ថា ដោយសារតែចង់បង្ហូចកិត្តិយសរបស់នាង Shams ថាមានស្នេហាផិតក្បត់, បុរសរូបនេះ ក៏បានបង្ហោះរូបភាពច្នៃប្រឌិតជាច្រើនសន្លឹក ដែលពណ៌នានាងស្ថិតក្នុងស្ថានភាព “អាសអាភាស” គួរឲ្យអាម៉ាសបំផុត ៕