របរ​មិន​កាក់កប ជនសង្ស័យ ប៉ែន ស៊ីម៉ន បែកគំនិត​ឆក់​ទូរស័ព្ទ​ក្មេង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន ខណៈដែល​រូបគេ​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​សិស្ស​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ​ម្នាក់ តែ​មិនបាន​សម្រេច ។ ហេ​តុ​កា​រ​ណ៍​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ខាង​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ តាមផ្លូវ​លេខ​៤៨៨ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

 

​ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត​ខ្លួន​មានឈ្មោះ ប៉ែន ស៊ីម៉ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល ផ្លូវ​៤៨២ ក្នុងភូមិ​៣ ក្រុម​២១ សង្កាត់ ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។  ចំណែក​ជនរងគ្រោះ​មានឈ្មោះ ពៅ ឈុន​ហាក់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រៀន​ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ។ រីឯ​ទូរស័ព្ទ​ដែល​ជនសង្ស័យ​ឆក់​ម៉ាក ស៊ាំ​សុង​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា បន្ទាប់ពី​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា ខណៈដែល​ជនរងគ្រោះ​កំពុង​ឈរ​និយាយ​ទូរស័ព្ទ​នៅ​ជិត​របង​សាលា​ហាក់​ភ្លេចខ្លួន ហើយ​ស្ងាត់​រូបគេ​បាន​ដើរទៅ​ក្បែរ រួច​ធ្វើ​សកម្មភាព​ឆក់ ហើយ​រត់​បាន​ប្រមាណ ៣០​ម៉ែត្រ ក៏ត្រូវ​ប្រជាពលរដ្ឋ និង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ ដែល​ល្បាត​ជិត​កន្លែងកើតហេតុ​ដេញចាប់បាន​តែម្តង​។​

 

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​ឃុំ​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​ទូរស័ព្ទ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ជនរងគ្រោះ​វិញ​៕

06-1-204

 

Leave a Reply

(*) Required, Your email will not be published