គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព នៅ​សង្កាត់​ទឹកថ្លា កំពុង​ទទួល​ការរិះគន់ ខណៈដែល​ចោរ​ថ្លើមធំ​លួច​ម៉ូតូ ផ្គើន​នឹង​អាជ្ញាធរ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនរងគ្រោះ​បាន​អះអាងថា​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង ដោយ​គ្រាន់តែ​ទុក​នៅមុខ​ផ្ទះមួយ​ភ្លែ​ច ពោលគឺ​ប្រមាណ​១០​នាទី​ប៉ុណ្ណោះ ស្រាប់តែ​ចេញមក​បំណង​យក​ម៉ូតូ​ចូលទៅ​ផ្ទះ​វិញ​នោះ ក៏​ស្រាប់តែ​ម៉ូតូ​ត្រូវបាន​ចោរ​កាច់​សោ​.​ក​យកទៅ​បាត់​ភ្លាមៗ​តែម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច ថ្ងៃទី​៤ មករា ២០១៤ ស្ថិតនៅ​ក្រោយ​ផ្សារ​ទឹកថ្លា ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

 

​ជនរងគ្រោះ​ឈ្មោះ​ហួរ តៃ​ហាក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ចំណុចកើតហេតុ​ខាងលើ​បានត្រឹមតែ​គ្រវីក្បាល​ហួសចិត្ត និង​នឹកស្មាន​មិន​ដល់​ថា ចោរ​ថ្លើមធំ​នៅ​ចំណោម​មនុស្ស​អ៊ូរ​អរ​សោះ ហ៊ាន​លួច​យក​ម៉ូតូ ។​

 

​ជនរងគ្រោះ​បាន​និយាយថា មុនពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហ្វី​ណូ ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1T-2582 ត្រឡប់​ពី​ធ្វើការ និង​បាន​ចត​នៅមុខ​ផ្ទះ រួចហើយ​បាន​ចូលទៅ​ខាងក្រោយ​ផ្ទះ​តែ​១​ភ្លែត​តែប៉ុណ្ណោះ ប៉ុន្តែ​ពេលចេញ​មកវិញ បម្រុង​យក​ម៉ូតូ​ចូលទៅ​ក្នុងផ្ទះ​វិញ ស្រាប់តែ​ចោរ​កាត់​សោ​.​ក​លួច​យកទៅ​បាត់​តែម្តង ។ ជនរងគ្រោះ​បាន​បញ្ជាក់ថា ក្រោយ​ម៉ូតូ​ត្រូវ​ចោរលួច​ទៅ​បាត់ គាត់​បានត្រឹមតែ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ការិយាល័យ​ប៉ូលិស​ប៉ុស្តិ៍ ទឹកថ្លា​តែប៉ុណ្ណោះ ដោយ​គ្មាន​សង្ឃឹម​នោះទេ ។​

 

​អ្នកភូមិ​នៅ​ចំណុច​បាត់​ម៉ូតូ​ខាងលើ​បានឱ្យដឹងថា ទាំងយប់​ទាំង​ថ្ងៃ​នៅ​ខាងក្រោយ​ផ្សារ​ទឹកថ្លា​នេះ​កើត​ចោរហារយ​ខ្លាំងណាស់ ពួកគេ​បាន​ស្តីបន្ទោស​ទៅ​មេ​ប៉ូលិស​ប៉ុស្តិ៍​ទឹកថ្លា​ថា អ​ស​ម​ត្ថ​ភា​ព​​ក្នុងការ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​អ្នកភូមិ ៕

05-01-2014

 

Leave a Reply

(*) Required, Your email will not be published