ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​គ្រឿងញៀន ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​៣ខែមករា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង​លេខ​១៩៨៨ ក្នុងភូមិ​-​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

 

​ជនសង្ស័យ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មានឈ្មោះ សែត ផានី អាយុ​២២​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​ម្តុំ​ចំណុចកើតហេតុ និង​ម្នាក់ទៀត​ឈ្មោះ វី ស៊ីណា អាយុ​១៨​ឆ្នាំ មុខរបរ​ទិញ​អេតចាយ ស្នាក់នៅ​ផ្ទះជួល សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។​

 

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ​កម្លាំង​ល្បាត​របស់ នគរបាល​អន្តរាគមន៍​ខណ្ឌ​សែន​បាន​ល្បាត​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ក៏បាន ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ី​រូស ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ដោយមាន​ការសង្ស័យ​នគរ​ក៏បាន​ឃាត់​ដើម្បី​សួរនាំ ។ ក្រោយពី​ឃាត់​ក៏បាន​ឆែកឆេរ​ឃើញ​ថ្នាំ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១​កញ្ចប់​តូច​ក្នុង​ហោប៉ៅ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ព្រមទាំង​វត្ថុ​តាម​ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន រង់ចាំ​ចំណាត់​ការបន្ត ៕

05-01-2014

 

Leave a Reply

(*) Required, Your email will not be published