ឃាត់ខ្លួន​ជនសង្ស័យ​ដែលជា​មុខសញ្ញា​ប្លន់​កក្រើក​ក្រុងភ្នំពេញ បាន​ចំនួន​២​នាក់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ប្លន់​យ៉ាងសកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន ខណៈដែល​រូបគេ​បានចេញ​ធ្វើ​សកម្មភាព​ប្លន់ ។ ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​បានធ្វើ​កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

 

​ជនសង្ស័យ​ជា​មុខសញ្ញា​ប្លន់​ដែល​ឃាត់ខ្លួន​បាន​នេះ​មាន ទី​១.​ឈ្មោះ ទូច រ៉ាវុធ ហៅ សុខ សុវណ្ណ​ពិសិដ្ឋ ហៅ​បារាំង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​សន្តិសុខ HNK ស្នាក់នៅ​ផ្ទះជួល​ស្ថិត​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ទី​២.​ឈ្មោះ ស្រឹង សុភាព ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​២៩​អា ផ្លូវលំ ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

 

​ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា មុនពេល​ឃាត់ខ្លួន​ជន​ប្លន់​ប្រដាប់អាវុធ​ខាងលើនេះ គឺ​សមត្ថកិច្ច​បាន​ល្បាត​ក្នុង​មូលដ្ឋាន​របស់ខ្លួន ហើយ​ពេលនោះ​ក៏បាន​ប្រទះ​នឹង​ជនសង្ស័យ​ខាងលើនេះ​បាន​ជិះ​ម៉ូតូ​មួយ គ្រឿង​ម៉ាក XR  ពណ៌ ស៊េរី​ឆ្នាំ​១៩៩៥ ពាក់​ស្លាក​លេខ​ក្លែងក្លាយ​ភ្នំពេញ 1AM-4725 ដែលជា​ប្រភេទ​ម៉ូតូ​អត់​ពន្ធ ។ ពេល​ឃើញ​ដូច​នោះ​កម្លាំង​របស់លោក​ក៏​ឃាត់​ធ្វើការ​ឆែកឆេរ​រកឃើញ​មាន​អាវុធខ្លី​មួយ​ដើម​ជា​ប្រភេទ​កាំភ្លើង​ជ័យ ពណ៌​ទឹកប្រាក់ ផលិត​នៅ​ប្រទេស​ចិន ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​មក​សាកសួរ​នៅ​អធិការ​ដ្ឋា ន​នគរបាល​ខណ្ឌ​សែន​សុខ​។

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​ឃាត់ខ្លួន​រូបគេ​បាន​ជូន​មិត្តភក្តិ​នៅ​ម្តុំ​ពោធិ៍ចិនតុង​លុះ​ជិះ​មកដល់​កន្លែងកើតហេតុ​ក៏​នគរបាល​ឃាត់ខ្លួន​និង​ឆែកឆេរ និង​រកឃើញ​កាំភ្លើង​ជ័រ​នោះ​តែម្តង ។ ប៉ុន្តែ​ជនសង្ស័យ​បាន​និយាយថា កាំភ្លើង​របស់គេ​គឺ​គេ​រើស​បានទេ ។ សូមបញ្ជាក់ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ​ជា​មុខសញ្ញា​ប្លន់​យ៉ាងសកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ​ដោយ​ប្រើប្រាស់​អាវុធ​ជ័រ​ដើម្បី​ភ្ជង់​គំរាម​ប្លន់​ជនរងគ្រោះ ។​

 

​បច្ចុប្បន្ន​ជន សង្ស័យ​ទាំង​២​នាក់​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

05-12-2014 (3)

05-12-2014 (1) 05-12-2014 (2)  05-12-2014

 

Leave a Reply

(*) Required, Your email will not be published