សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ករណី ជួញដូរ​គ្រឿងញៀន បញ្ជូនទៅ​តុលាការ​

, , Leave a comment

​ខេត្តក្រចេះ ៖ ជនសង្ស័យ​ចំនួន​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ខណៈដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ និង​សេព​គ្រឿងញៀន ។ ការចាប់​ឃាត់ខ្លួន​ធ្វើ​កាលពី​យប់​ថ្ងៃទី​៤ខែមករា ឆ្នាំ​២០១៤ នៅក្នុង​លំនៅដ្ឋាន​ផ្ទះជួល​មួយកន្លែង ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ​។​

 

​ជនសង្ស័យ​ចំនួន​៤​នាក់ ១.​ឈ្មោះ​សេង គឹម​សម អាយុ​២៤​ឆ្នាំ ២.​ឈ្មោះ អៀង គ​ន្ធី អាយុ​៣០​ឆ្នាំ ៣.​ឈ្មោះ​ជុំ ពិសិដ្ឋ អាយុ​១៧​ឆ្នាំ និង​ទី​៤.​ឈ្មោះ​ខុន លី​ហ៊ួ អាយុ​១៨​ឆ្នាំ ជន​ទាំង​៤​នាក់​នេះ​រស់នៅ ភូមិ​រកា​កណ្តាល សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ​។​

 

​ប្រភព​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ឲ្យ​ដឹងថា ក្រោយពី​កម្លាំង​ជំនាញ​បានធ្វើការ​ស៊ើបអង្កេត​លើ​មុខសញ្ញា​ជន​ទាំង​៤​នាក់ នេះ​បាន​ច្បាស់​រួចមក សមត្ថកិច្ច​ក៏​ឈាន​ការឃាត់ខ្លួន​ជន​ទាំង​៤​នាក់​នេះ​តែម្តង ។ បន្ទាប់ពី​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​រួមទាំង​វត្ថុតាង ថ្នាំញៀន​មួយចំនួន​នេះ​កម្លាំង​នគរបាល​បាន​នាំមក​កាន់​អធិការដ្ឋាន នគរបាល​ក្រុង​ដើម្បី​កសាង​សំណុំរឿង ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ព្រមទាំង​វត្ថុតាង​រួមមាន​ថ្នាំញៀន និង​សម្ភារ​មួយចំនួន ស​ត្ថ​កិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​បន្ត​៕

05-01-2014

 

Leave a Reply

(*) Required, Your email will not be published