ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ប្រកាស​គាំទ្រ​ចំពោះ​ការធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ​ថ្មី​

, , Leave a comment

​ប្រទេស​មី​យ៉ាន់​ម៉ា ៖ ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​លោក ថេ​ន សេន កាល ថ្ងៃ​ព្រហស្បតិ៍​បានប្រកាស​គាំទ្រ​ចំពោះ​ការធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​របប​យោធា​។ ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​បាន​បង្ហាញថា លោក ថេ​ន សេន គាំទ្រ​នឹង​ការអនុញ្ញាត​ឲ្យ​មេដឹកនាំ​គណបក្សប្រឆាំង​គឺ​លោកស្រី អ៊ុង សាន ស៊ូ​ជី  អាច​ឈរឈ្មោះ​ជា​បេក្ខជន​ប្រ​ធា​នា​ធិ​បតី​សម្រាប់​ការបោះឆ្នោត​បាន​។​

 

​លោក  ថេ​ន សេន បាន​និយាយថា រដ្ឋធម្មនុញ្ញ​ដ៏​ល្អ​មួយ​នឹង​ត្រូវបាន​សម្រេចបាន ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ប្រទេសជាតិ និង​សេដ្ឋកិច្ចជាតិ​។ ឥរិយាបថ​របស់លោក ថេ​ន សេន នេះ​ត្រូវ​បាន​គេ​មើលឃើញថា ជា​ភាពចាស់ទុំ​ខាង​នយោបាយ ។ កាលពី​ចុង​សប្តាហ៍​មុន​គណបក្សប្រឆាំង​របស់​លោកស្រី ស៊ូ​ជី បាន​អះអាងថា នឹងមិន​មានការ​ធ្វើ​ពា​ហិ​ការ​ក្នុងការ​បោះឆ្នោត​នៅ​​ឆ្នាំ​២០១៥​នោះឡើយ បើទោះបីជា​មិនមាន​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​អនុញ្ញាត​ឲ្យ​លោកស្រី ស៊ូ​ជី ឈរឈ្មោះ​ជា​ប្រធានាធិបតី​ក៏ដោយ​។​

 

​គួររម្លឹកថា លោកស្រី ស៊ូ​ជី ត្រូវបាន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដាក់​ឃុំខ្លួន​ក្នុងផ្ទះ​រយៈពេល​១៥​ឆ្នាំ មុន​ពេលដែល​លោកស្រី​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ  បន្ទាប់ពី​ការបោះឆ្នោត​ចម្រូង​សម្រាស់​ក្នុង​ឆ្នាំ​២០១០​ដែល​ពេលនោះ​គណបក្ស សម្ពន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​បានធ្វើ​ពា​ហិ​ការ ក្នុងការ​បោះឆ្នោត​នាពេលនោះ​។​

 

​ប្រទេស​មី​យ៉ាន់​ម៉ា​កំពុង​ខិតខំ​ប្រឹងប្រែង​កែទម្រង់ ពោលគឺ​ចាប់តាំងពី​ប្រទេស​ដែល​មិនទាន់​ផ្តាច់​ចេញពី​របប​យោធា​ជ្រះ​ស្រលះ​មួយ នេះ​ចង់​បញ្ចប់​ភាព​ឯក​កោ ស្រប​ពេលដែល​កា​រ​ដា​ក់​ទ​ណ្ឌ​កម្ម​របស់​បណ្តា​ប្រទេស​លោកខាងលិច​មកលើ មី​យ៉ាន់​ម៉ា ហាក់​មាន​ភាព​បន្ធូរបន្ថយ​ច្រើនឡើង​។ មី​យ៉ាន់​ម៉ា ប្រកាស​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​កន្លងទៅ​ថា នឹង​ដោះលែង​អ្នកទោសនយោបាយ​ទាំងអស់ ត្រឹម​សប្តាហ៍​ក្រោយ​៕

Thein Sein

 

Leave a Reply

(*) Required, Your email will not be published