រដ្ឋាភិបាល​ចិន​ហាមប្រាម​ការជក់បារី​នៅ​កន្លែង​សាធារណៈ​

, , Leave a comment

​ប្រទេស​ចិន ៖ អាជ្ញាធរ​ចិន​បានចេញ​បំរាម​ដល់​មន្ត្រី​រដ្ឋាភិបាល ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់​ឈប់​ជក់បារី នៅ​ទីសាធារណៈ​ដូចជា​នៅ​សាលារៀន មន្ទីរពេទ្យ កីឡដ្ឋាន ទីតាំង​ដឹកជញ្ជូននិង​ហាម​មិនឱ្យ​មាន​បារី​ខណៈពេល​បំពេញការងារ ។ នេះ​បើ​យោងតាម​គេហទំព័រ​សុខភាព​ព័ត៌មាន​របស់ វ័ន​ឆាយ​ណា​ថា​ម ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ​។​

 

​សារលិខិត​បញ្ជាក់ថា ការជក់បារី​នៅ​ទីសាធារណៈ​របស់​មន្ត្រីរ​ដ្ឋ​គឺជា​ការបំផ្លិចបំផ្លាញ​ដល់​ភាព ស្អាតស្អំ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន ។ ក្រៅពីនេះ​បង្ក​គ្រោះថ្នាក់​ដល់​បរិស្ថាន និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​។​

 

​ប្រទេស​ចិន​មាន​ប្រជាពលរដ្ឋ​ជក់បារី​ប្រហែល​៣០០​លាន​នាក់ ក្នុងនោះ មាន​អត្រា​អ្នក​បាត់​បង់ជីវិត​ដោយសារ​ការជក់បារី​មាន​ប្រមាណ ១.៤​លាន​នាក់ ក្នុង​មួយឆ្នាំៗ ៕

05-01-2014

 

Leave a Reply

(*) Required, Your email will not be published