ចោរឆក់​ខ្សែ​.​ក មាន​ជំនាញ​ឆក់ តែ​គ្មាន​បទពិសោធ​រត់គេច ត្រូវ​ប្រជាពលរដ្ឋ​វាយ​ឡើង​ទ្រោម ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ  ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​កាត់ទោស​ឡើង​ទ្រោម​ខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ខណៈដែល​រូបគេ​បានធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ពី​នារី​២​នាក់​បងប្អូន​ដែល​កំពុង ជិះ​ម៉ូតូ​បានសម្រេច ហើយ​ជិះ​បាន​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៤ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ មុខផ្ទះ​លេខ​៦៧៨ ក្នុងភូមិ​៦ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

 

​ជនសង្ស័យ​ដែល​ប្រជាពលរដ្ឋ ស្ទាក់​ចាប់បាន​វាយ ទាត់​ធាក់ ឡើង​ទ្រមខ្លួន​មានឈ្មោះ លឿង វាសនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​មិន​ពិតប្រាកដ និង​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ តឿ រត់គេចខ្លួន ។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ ហាក់ សម្ពស្ស អាយុ​១៩​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ និង​ឈ្មោះ ហាក់ សុភា អាយុ​២១​ឆ្នាំ (​ជា​បងប្អូន​បង្កើត​នឹង​គ្នា​)​ស្នាក់នៅ​ភូមិ​ជ្រៃ​រលើង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ដ​ព្រៃវែង ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នារី​រងគ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BA-0824 តាម​បណ្តោយ​ផ្លូវ​២៧១ ។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ទាំង​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវីវ៉ា​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AM-2634 ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក ពី​ពួកនាង ។ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក ជនរងគ្រោះ​ជិះ​ដេញទាន់ និង​ស្រែក​ឆោឡោ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​និង​វាយ​ទ្រមខ្លួន ទើប​ប្រគល់ ឱ្យ​នគរបាល ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នាំទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ចំការមន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ បន្ដ​តាម​នីតិវិធី ៕

05-01-2014

 

Leave a Reply

(*) Required, Your email will not be published