ប្រទេសចិន ៖ តារាចម្រៀងសម្តែង និងបង្ហាញម៉ូដរបស់ចិននាង Liu Yifei បានក្លាយជាជាតារាមានមុខស្រស់ស្អាតទាក់ទាញ និងមានមន្តស្នេហ៍ប្រចាំឆ្នាំ២០១៣ ក្នុងបណ្តាតារាល្បីៗនៅទូទាំងពិភពលោក។ ក្នុងចំណោមតារាឆ្នើម មានសម្រស់ស្រស់ស្អាតទាំង១០០រូបនៅក្នុងបញ្ជីជម្រើសមកពីទូទាំងពិភពលោកនោះ មានតារាចិនល្បីៗ មានប្រជាប្រិយឈានមុខគេ និងមានទេពកោសល្យលេចធ្លោចំនួន៤ដួង ក្នុងនោះក៏មានឈ្មោះ នាង Liu Yifei ជាតារាមានមុខទាក់ទាញនិងមានមន្តស្នេហ៍ប្រចាំឆ្នាំ២០១៣ផងដែរ។ ប៉ុន្តែនាង Liu Yifei បានស្ថិតក្នុងលំដាប់លេខរៀងទី៥០ ប៉ុណ្ណោះក្នុងចំណោមកំពូលតារាទាំង១០០រូបនោះ៕