ចុងឆ្នាំ​២០១៣ តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​សំខាន់ៗ​របស់​ចិន​កើនឡើង​តិចតួច

, , Leave a comment

​ប្រទេស​ចិន ៖ យោងតាម​តាម​គេហទំព័រ​ដែល​វាយតម្លៃ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​ដែល​បាន​ចុះ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤​បានបង្ហាញ​ពី​កំណើន​នៃ​តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​សំខាន់ៗ​របស់​ប្រទេស​ចិន​ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ទី​២​របស់​ពិភពលោក​បាន​កើន​តិចតួច​ក្នុង​ខែធ្នូ​កន្លងទៅនេះ ដែល​ជាការ​បង្ហាញថា កំណើន​តម្លៃ​អចលនទ្រព្យ​រក្សា​ការ​កើន​ជានិច្ច​។​

 

​ចំណែក​សេចក្តីរាយការណ៍​របស់​វិទ្យាស្ថាន the China Index Academy, a Beijing-based real estate research institute.​បាន​ឲ្យ​ដឹងថា បើ​គេ​គិត​តាម​កំណើន​លំដាប់​ខែ​នីមួយៗ តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​សំខាន់ៗ​របស់​ចិន​ចំនួន​១០០​បាន​កើនឡើង​តិចតួច​ក្នុង​ខែធ្នូ​គឺ​០.៧​ភាគរយ​ជា​មធ្យម 10,833 yuan ($1,770) ក្នុង​មួយ​ម៉ែត្រការ៉េ ដែល​កំណើន​នេះ​រក្សា​ការ​កើន​តាំងពី​ខែមិថុនា ឆ្នាំ​២០១២​មក​។​

 

​តាម​របាយការណ៍​ដដែល​នេះ គេ​សង្កេតឃើញថា ទីក្រុង​ចំនួន​៦៩ តម្លៃ​អចលនទ្រព្យ​កើន លើសពី​១​ភាគរយ ខណៈ​ទីក្រុង​១៩​រក្សា​កំណើន​១​ភាគរយ​ដូច​ខែ​មុន និង​ទីក្រុង​៣២ ធ្លាក់ចុះ ជាង​១​ភាគរយ​បន្តិច​។​ ​គិត​ជា​មធ្យម​តម្លៃ​ផ្ទះ​នៅក្នុង​ទីក្រុង​ចំនួន​១០០ កើន​១១.៥​ភាគរយ​កាលពី​ខែ​មុន តម្លៃ 7,158 yuan ១​ម៉ែត្រការ៉េ​។ ចំណែក​តម្លៃ​ដែល​កើន​លឿន​ជាងគេ​មាន​ក្រុង​១០​ក្នុងនោះ​មាន ទីក្រុង​ប៉េកាំង និង​ស៊ា​ង​ហៃ​ជាដើម ដែល​តម្លៃ​ដីធ្លី​កើន​ជា​មធ្យម​ក្នុង​១​ឆ្នាំ​១៧.៥​ភាគរយ ស្មើនឹង 18,994 yuan ក្នុង​មួយ​ម៉ែត្រការ៉េ​៕

04-1-2014

 

Leave a Reply

(*) Required, Your email will not be published