លោក អ៊ឹម ឈុន លឹម ទេសរដ្ឋមន្ដ្រី​រដ្ឋមន្ដ្រី​ក្រសួង​ដែន ដី​នគរូបនីយកម្ម​និង​សំណង់​ចូលរួម​ពិធី​អបអរសាទរ​ទិវា​ថ្ងៃជ័យ​ជ​ន្នះ​៧​មករា​លើក​ទី​៣៥

, , Leave a comment

​ខេត្ដ​ម​ណ្ឌ​គិរី ៖ ពិធី​អបអរសាទរ​ទិវា​ថ្ងៃជ័យ​ជ​ន្នះ​៧​មករា​លើក​ទី​៣៥ ត្រូវបាន​រៀបចំ​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤ នៅ​ខេត្ដ​មណ្ឌលគិរី នៅ​ទីលាន​សួនច្បារ​រង្វង់​មូល​គោព្រៃ​ស្ថិតក្នុង​ក្រុង​សែន​មនោ​រម្យ ក្រោម​អធិបតីភាព​លោក អ៊ឹម ឈុន លឹម ទេសរដ្ឋមន្ដ្រី​រដ្ឋមន្ដ្រី​ក្រសួង​ដែន ដី​ន​គ​រូប​នីយកម្ម​និង​សំណង់ ។​

​ពិធី​នេះមានការ​ចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​មន្ដ្រីរាជការ លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ចំនួន​១.២៥០​នាក់ ។ ក្នុង នោះ​​ក៏មាន​ប្រតិភូ​មកពី​ប្រទេស​វៀត ណា​ម​ចំនួន​បី​ខេត្ដ​មាន​ខេត្ដ​ប៊ិ​ញ​ភឿ​ក ខេត្ដ​ដាក់​ណុង ខេត្ដ​ដាក់​ឡាក់ ដែលជា​ខេត្ដ​សម្ពន្ធ​មេត្រីភាព​ជាប់​ព្រំ​ដែ​ន​​នឹ​ង​​គ្នា​។​

 

​ថ្លែង​ក្នុង​ពិធី​នោះ​លោក​ទេសរដ្ឋមន្ដ្រី អ៊ឹម ឈុនលឹម បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ដ​មណ្ឌលគិរី​ដែល រក្សា​ភា​ព​ស្ង​ប់​ស្ងា​ត់ ដែល​បងប្អូន​ប្រជាពលរដ្ឋ​បោះឆ្នោតឱ្យ​ដើម្បីជ្រើសរើស​អ្នកដឹកនាំ​ប្រទេស​អាណ​ត្ដិ​ទី​៥​កន្លងមកនេះ ។​

 

​លោក​ទេសរដ្ឋមន្ដ្រី​បាន​បន្ដ​ឱ្យដឹងទៀតថា បើ​គ្មាន​ថ្ងៃ​៧​មករា​ទេ​ក៏​គ្មាន​ថ្ងៃ​២៣​តុលា​ដែរ​ហើយក៏​គ្មាន​ថ្ងៃនេះដែរ​ ។ គណបក្ស​ប្រជាជន​មិន​អត្ដ​នោម​តិ​​ដោយ​ខ្លួនឯង​ទទួលយក​មតិ​រិះគន់​គ្រប់​មតិ របស់​ប្រជាពលរដ្ឋ​ទាំងអស់ ។ សន្យា​បន្ដ​អនុវត្ដ​ន៍​ការកែទម្រង់​នយោបាយ​ច្បាប់​សិទ្ធមនុស្ស​និង លើ​ក​ក​ម្ពស់​សុខុមាល ភាព​ប្រជាពលរដ្ឋ ។ ក្នុងឱកាស​នោះ​លោក​ទេសរដ្ឋមន្ដ្រី​បាន​នាំយក​អំណោយ​អាវ​ងា​ចំនួន​៦០០​អាវ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ចូល​រួម​​ផងដែរ​ដើម្បី​ជួយ​កាត់បន្ថយ​ការងា​បាន ខ្លះ​ព្រោះ​មួយរយៈ​ពេលកន្លងមក​នេះ​អាកាសធាតុ​ត្រជាក់​ខុស ប្លែក​ជាង​ឆ្នាំមុនៗ ៕

04-1-2014

 

Leave a Reply

(*) Required, Your email will not be published