ខេត្ដកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ក្រុមចោរបានលួចកាត់សោទ្វារកុដិព្រះចៅអធិការវត្ដម្រំ ខាងត្បូងស្ថិតក្នុងសង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺលួចយកលុយជាច្រើន ។ សមត្ថកិច្ចបានឱ្យដឹងថាកុដិដែលចោរ កាត់សោលួចយកលុយជាកុដិព្រះចៅ អធិការវត្ដម្រំខាងត្បូងព្រះ នាម មុំ សុខុន មានព្រះជន្ម៤៣វស្សា ។
មុនពេល កើតហេតុព្រះចៅអធិការបានចាក់សោ ទ្វារកុដិមុនពេលព្រះអង្គនិមន្ដទៅមើលបងប្អូនជួបគ្រោះថ្នាក់ចរាចរ នៅឯព្រំដែន កម្ពុជា-វៀតណាមកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ។ លុះនៅព្រឹកថ្ងៃទី៣ ខែ មករា ឆ្នាំ២០១៤ គ្រាដែលកូនសិស្ស លោកទៅបោសំរាមនៅមុខកុដិក៏ ស្រាប់ តែឃើញសោទ្វាររបើករាយប៉ាយបង្កឱ្យមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និង យាយជី តាជី តែម្ដង ៕