គ្រឿងញៀន​ប្រមាណ ៣​តោន និង​មនុស្ស​១៨២​នាក់ ត្រូវបាន​ប៉ូលិស​បង្ក្រាប​យ៉ាង​កក្រើក​នៅក្នុង​ខេត្ត​ក្វាង​ទុង​

, , Leave a comment

​ប្រទេស​ចិន ៖ គ្រឿងញៀន​ប្រភេទ​មេ​តាំ​ហ្វេ​តា​មីន​ចំនួន​៣​តោន និង​មនុស្ស​ចំនួន​១៨២​នាក់ ត្រូវបាន​ប៉ូលិស​ចិន​បាន​បង្ក្រាប​នៅក្នុង​ភូមិ​បូ​សេ ក្នុង​ខេត្ត​ក្វាង​ទុង ប្រទេស​ចិន កាលពី​ម្សិលមិញ​នេះ ។ នេះ​បើ​យោងតាម​គេហទំព័រ ថប​ឆា​ណេ​ល​ របស់​ចិន​ដែល​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​។​

 

​ប៉ូលិស​បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ​ថា ការចូល​បង្ក្រាប​នេះ​មានការ​ចូលរួម​ពី​ប៉ូលិស​យ៉ាងតិច​៣.០០០​នាក់ ឧទ្ធម្ភាគចក្រ​២​និង​ទូក​លឿន​។ ​ភូមិ​នេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​១៤.០០០​នាក់ និង​គ្រួសារ​មួយចំនួន​កំពុង​រង​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​។ ក្រៅពី​ថ្នាំ​មេ​តាំ​ហ្វេ​តា​មីន ម្សៅ​ថ្នាំញៀន​កេ​តា​មីន​ចំនួន​២៦០​គីឡូក្រាម​ទៀត ព្រមទាំង​វត្ថុធាតុដើម​ដទៃទៀត​ដែល​គេ​ប្រើ​ក្នុង​ការផលិត​ថ្នាំញៀន​ក៏ ត្រូវបាន​រឹបអូស​៕

04-1-2014

 

Leave a Reply

(*) Required, Your email will not be published