បុរស​ចំណាស់​ម្នាក់​បាន​ខ្យល់គ​ដេកស្លាប់ ខណៈ ដែល​ចុះ​ដងទឹក​ស្រះ​

, , Leave a comment

​ខេត្តពោធិសាត់ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ចុះ​ដងទឹក ហើយ​រអិល​ជើង​ធ្លាក់ចូល​ក្នុង​ស្រះ​ទឹក​បណ្តាល​ឲ្យ​ស្លាប់ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១

​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ ២០១៤ នៅ​ចំណុច​ភូមិ​តា​លោ ឃុំ​តា​លោ ស្រុក​បាកាន ខេ​ត្ត​ពោ​ធិ៍​សា​ត់​ ។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ មាស ពើ​ន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​ដើរទៅ​ដងទឹក​ស្រះ​អស់​រយៈពេល​យ៉ាងយូរ​ក្រុមគ្រួសារ​មាន​មន្ទិលសង្ស័យ ក៏​នាំ​គ្នីគ្នា​ដើរទៅ​មើល​ស្រះ​ទឹក​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​ក្នុង​ទឹកស្រះ​នោះ​តែម្តង ។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ ហើយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ថា ជនរងគ្រោះ​ពិតជា​បាន​ដើរទៅ​ដងទឹក​ហើយ​រអិល​ជើង​ធ្លាក់ចូល​ទឹកស្រះ​លង់​ស្លាប់​ពិតប្រាកដ​មែន មិនមែនជា​អំពើ​ឃាតកម្ម​ទេ ។ សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

3-1-2014

 

Leave a Reply

(*) Required, Your email will not be published