ស្លាប់ ៤ នាក់ និង​របួស​ជាច្រើន​នាក់​ក្នុង​ភាពចម្រូងចម្រាស​រវាង​ក្រុមបាតុករ និង​ក្រុម​សមត្ថកិច្ច​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​វេលា​ម៉ោង ១២ និង​១០​នាទី​រសៀល ថ្ងៃទី​០៣ ខែមករា ឆ្នាំ ២០១៤ ស្ថានការណ៍​ទូទៅ​នៅ​ផ្លូវ​វ៉េងស្រេង សួន​កា​ណា​ឌី​យ៉ា​ មិន​ទាន់​ធូរស្រាល​នៅឡើយ​ទេដោយសារ​ភាពចម្រូងចម្រាស​រវាង​ក្រុមបាតុករ និង​ក្រុម​សមត្ថកិច្ច​។ ដោយ​មិន​ព្រម​ចុះចាញ់ និង​តឹង​សរសៃ​.​ក​ដាក់គ្នា ធ្វើ​ឲ្យ​ក្រុមបាតុករ​នាំគ្នា​បិទផ្លូវ​វ៉េងស្រេង សួន​កាណាឌីយ៉ា ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ បាន​បន្ដ​ដុត​កង់​រថយន្ដ ហើយ​សមត្ថកិច្ច បាន​ចាប់​ជនបង្ក​បាន​៤​នាក់​។​

 

​កំណាត់​ផ្លូវ​វេ​ង​ស្រេង ម្ដុំ​សួន​កាណាឌីយ៉ា ត្រូវបាន​កកស្ទះ និង​បិទ ចរាចរណ៍​ទាំងស្រុង តាំងពីព្រឹក​មកម្ល៉េះ ដោយសារតែ​ក្រុម​ទាំងនេះ បាននាំគ្នា​តវ៉ា រហូតដល់​បិទផ្លូវ ហើយ​សមត្ថកិច្ច​ជាច្រើន នាក់ បាន​បើក​ប្រតិ​ប​ត្ដិ​ការ​បំបែក​បណ្ដាលឱ្យ​ផ្ទុះអាវុធ ហើយ​ស្លាប់​ជនបង្ក ៤​នាក់ និង របួស​មួយចំនួនទៀត ៕

3-1-2014 (1) 3-1-2014 (2)

 

Leave a Reply

(*) Required, Your email will not be published