កូរ៉េខាងត្បូង ៖ បណ្តាញសារព័ត៌មានកូរ៉េបានចេញផ្សាយថា តារាចម្រៀងល្បីឈ្មោះរូបស្អាត និងតារាភាពយន្តរូបសង្ហាបានចេញមុខជាសាធារណៈជាមួយគ្នានៅដើមឆ្នាំ២០១៤នេះ ។ក្រុមហ៊ុន Hook Entertainment បាននិយាយថា តារាភាពយន្តរបស់ខ្លួនវ័យ២៦ឆ្នាំ បានចាប់ផ្តើមសាងស្នេហ៍ជាមួយតារាចម្រៀងវ័យ២៣ឆ្នាំនាង Im Yoona។ តាមពិតពួកគេបានចាប់ផ្តើមទំនាក់ទំនងគ្នាតាំងពីនាងចាងស៊ីប៊ីយុយូរដែរមកហើយ ប៉ុន្តែទើបឆ្នាំ២០១៤នេះបានពួកគេចេញមុខ។
ដំណឹងស្នេហារបស់កំពូលតារាភាពយន្ត និងកំពូលតារាចម្រៀងដែលស្ថិតក្នុងពិភពសិល្បៈកូរ៉េ K-pop បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍មិនស្ទើរទេ ខណៈពួកគេបង្ហាញជាសាធារណៈនៅដើមឆ្នាំ២០១៤នេះ ហើយនាងចាងស៊ីប៊ីយុជាសមាជិកក្រុមតារាចម្រៀង Girls’ Generation ទីមួយហើយដែលចេញមុខបញ្ជាក់ពីទំនាក់ទំនងស្នេហានេះ។
ការបង្ហាញពីទំនាក់ទំនងនេះបានកើតមានឡើងភ្លាមៗ បន្ទាប់ពីបណ្តាញសារព័ត៌មានកូរ៉េមួយបានរាយការណ៍ថា ពួកគេទាំងពីរបានលេខមុខជាមួយគ្នាកាលពីខែតុលាឆ្នាំ២០១៣កន្លងទៅ។ របាយការណ៍នោះបានបញ្ជាក់ថា តារាភាពយន្តលោក Lee បានទៅយកនាងចាងស៊ីប៊ីយុនៅខាងក្រៅផ្ទះរបស់នាង និងបានធ្វើដំណើរទៅកន្លែងកម្សាន្តជាច្រើន ប៉ុន្តែត្រូវបានគេតាមដានថា ពួកគេមិនចុះចេញពីរថយន្តឡើយ។ ទោះជាយ៉ាងណាទើបឆ្នាំ២០១៤នេះបានពួកគេសារភាពជាសាធារណៈដែលជាហេតុ ធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង តែសូមជូនពរឲ្យពួកគេទទួលបានជោគជ័យជារៀងរហូត។
វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ណានោះទេ ពីព្រោះកន្លងមកតារាភាពយន្តរូបសង្ហានេះធ្លាប់បានឆ្លើយនឹង បទសម្ភាសន៍តាមទូរទស្សន៍ថា នាង Yoona ជាប្រភេទនារីដែលលោកពេញចិត្ត ខណៈនាងក៏បាននិយាយដែរថា លោក Lee ក៏ជាបុរសដែលនាងចូលចិត្តដែរ៕