ដើម្បី​ទាកទាញ​ចំណាប់អារម្មណ៍​អតិថិជន ក្រុមហ៊ុន​បាន​លែង​មនុស្ស​ក្រៅ​ភព លេចមុខ​នៅតាម​ដងផ្លូវ​សាធារណៈ​

, , Leave a comment

​សហរដ្ឋអាមេរិក ៖  គ្រាន់តែ​ចូលឆ្នាំ​សកល​មិនបាន​ប៉ុន្មាន​ផង ក្រុមហ៊ុន​ផលិត​ស្រោម​មុខ​មួយ​បាន​សាង​ព្រឹត្តិការណ៍​មួយ​ដែល​ភ្ញាក់ផ្អើល​ដោយ​គ្រួសារ​មួយ​រួមមាន ឪពុកម្តាយ និង​កូនប្រុស ដែល​មើលទៅ​មាន​រូប​លក្ខណៈ​ដូច​មនុស្ស​ក្រៅ​ភព បាន​លេចមុខ​នៅតាម​ដងផ្លូវ​សាធារណៈ និង​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ស្រឡាំងកាំង​គ្រប់ៗ​គ្នា ខណៈ​មើល​ពី​ចម្ងាយ​។

 

​ពួកគេ​ទាំង​៣ បាន​ដើរ​កាន់​ដៃ​គ្នា នៅតាម​ដងផ្លូវ ដោយ​កូនប្រុស និង​ឪពុក​គ្មាន​អាវ និង​ម្តាយ​ក្នុង​សម្លៀកបំពាក់​សិច​ស៊ី​។ រូបរាងកាយ​របស់​ពួកគេ​ចាប់ពី​.​ក​ចុះក្រោម គឺមាន​លក្ខណៈ​ដូច​មនុស្ស​ធម្មតា ប៉ុន្តែ​មាន​ផ្ទៃមុខ​ចម្លែក និង​ក្បាល​ត្រ​ង៉ោ​ល​ដូច​កូនក្មេង​នៃ​មនុស្ស​ក្រៅ​ភព​អីចឹង​។ លក្ខណៈ​ចម្លែក​ទាំងនេះហើយ​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន នាំគ្នា​ទាញយក​ម៉ាស៊ីន​ថត ទូរស័ព្ទដៃ ដើម្បី​ផ្តិត​យក​រូប​ទុក​មើល​ផងដែរ​។

 

​ប៉ុន្តែ​ពេល​អ្នកដំណើរ​ទាំងឡាយ បាន​ព្យាយាម​ខិតចូល​កៀក​នោះ ទើប​ដឹងថា ពួកគេ​ទាំងបី​នាក់​គឺ​សុទ្ធតែ​ពាក់​ម៉ាស់​មុខ​ទាំងអស់ ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ៗ​អស់សំណើច​គ្រប់ៗ​គ្នា​តែម្តង​។

 

​សកម្មភាព​របស់​ពួកគេ​ទាំងបី ក្រោយមក ក៏ត្រូវ​បាន​គេ​ដឹងថា គឺជា​ល្បិច​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​ផលិត​ម៉ាស់​មុខ​មួយ ប៉ុណ្ណោះ ដែលមាន​លក់​នៅលើ​ទីផ្សារ​ក្នុង​ទម្រង់​មុខ​កូនក្មេង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ក្នុងស្ថានភាព ក្រៀមក្រំ​ចិត្ត សប្បាយចិត្ត ខឹង​…៕

03-12-2014 (1) 03-12-2014 (2) 03-12-2014 (3) 03-12-2014 (4) 03-12-2014 (5) 03-12-2014 (6) 03-12-2014 (7) 03-12-2014 (8) 03-12-2014 (9)

 

Leave a Reply

(*) Required, Your email will not be published