លោក សុង សុភ័ក្ត្រ ប្រើប្រាស់​តួនាទី​ឃុបឃិត​ឲ្យ​អាជីវកម្ម​ខុសច្បាប់ និង​ព្យាយាម​បិទបាំង​ការស្លាប់​កម្មករ​អណ្តូងរ៉ែ​បណ្តាលមកពី​ការបាក់​ស្រុត​រណ្តៅ​រ៉ែ​មាស​

, , Leave a comment

​ខេត្តបាត់ដំបង ៖ ករណី​បាក់ស្រុត​រណ្តៅ​រ៉ែ​មាស នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់ តែងតែ​កើតមាន​ជារឿយៗ ប៉ុន្តែ​អាជ្ញាធរ​ហាក់ដូចជា បិទបាំង​នូវ​ព័ត៌មាន​នានា​មិន​ឲ្យ​មានការ​ផ្សព្វផ្សាយ ខ្ចរខ្ចាយ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​នោះឡើយ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៣​កន្ល​ម​ទៅនេះ មាន​ករណី​បាក់ស្រុត​អណ្តូងរ៉ែ​មាស​មួយកន្លែង​ស្ថិតនៅ​ជួ​ភ្នំ​ត្រងោល ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បណ្តាល​ឲ្យ​មនុស្សម្នា​ក់បាន​ស្លាប់ និង​ម្នាក់​ផ្សេងទៀត​បានទទួល​រងរ​បួស​ស្រាល ។ បុរស​ដែល​ត្រូវបាន​ស្លាប់​នោះ​មានឈ្មោះ ប៊​ន បឿន អាយុ​៣១ ឆ្នាំ និង​ម្នាក់ទៀត​ដែល​រងរបួស​នោះ​មានឈ្មោះ ជាតិ គ្រី ភេទ​ប្រុស​អាយុ ២១ ឆ្នាំមាន​លំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ ប៉ុន្តែ​អ្វីដែល​ចម្លែក​នោះ គឺ​អាជ្ញាធរ​បាន​រារាំង​មិន​ឲ្យ​សាច់ញាតិ​មានការ​ចាក់​មេក្រូ​ក្នុង​ពិធីបុណ្យ​សព​ទេ ព្រោះ​ខ្លាច​បែក​រឿង​ដឹង​ដល់​ថ្នាក់លើ សូម្បី​អ្នកយកព័ត៌មាន​ក៏​គេ​ហាម​មិន​ឲ្យ​ទៅយក​ព័ត៌មាន​ដែរ ។

08-12-2013

​ប្រភពព័ត៌មាន​មួយ​បាន​ឲ្យ​ដឹងថា រ៉ែ​មាស​នៅ​តំបន់​ភ្នំព្រឹក គឺ​រាជរដ្ឋាភិបាល​ជាពិសេស​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល បានចេញ ស​.​ជ​.​ណ ឲ្យ​មន្ទីរ​ឧស្សាហកម្ម​ខេត្តបាត់ដំបង និង​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ហាមឃាត់​ពលរដ្ឋ​មិន​ឲ្យ​មានការ​ជីក​កកាយ​រ៉ែ​មាស​នៅ​តំបន់​ជួរ​ភ្នំព្រឹក​នេះឡើយ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ដែល​រុករក​រ៉ែ​ដោយ​ខុសច្បាប់ ។ ប៉ុន្តែ​សកម្មភាព​រុករក​រ៉ែ​មាស​របស់​ប្រជាពលរដ្ឋ​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ ជា​បន្តបន្ទាប់​ដោយសារ​អាជ្ញាធរ និង​ម​ស​ត្ថ​កិច្ច​ពាក់​ព​ន្ធ័​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ បើកដៃ​ឲ្យ​ឈ្មួញ​ជីក​រុករក​រ៉ែ ដើម្បី​ទទួលបាន​ផលប្រយោជន៍​។​

 

​ប្រភពពី​ក្រុម​អ្នក​ជីក​រ៉ែ​បាន​ឲ្យ​ដឹង​ដែរ​ថា សម​ត្ថិ​កិច្ច​ដែល​ទទួលបាន​សំណូក​ពី​បណ្តា​អ្នក​ជីក​រ៉ែ​មាស​នោះ មាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល នគរបាល​អធិការ​រ​ដ្ឋា​ន ស្រុក​ភ្នំព្រឹក​ដែលមាន លោក សុង សុភ​ក្ត័ ជា​អធិការ​ហើយ​មួយអន្លើ​ទៀត​ក៏មាន​ការពាក់​ព​ន្ធ័​ជាមួយ​ពួកក្រុម​មន្ត្រី​អាជ្ញាធរ​ផងដែរ ដោយ​ក្នុង​មួយ​រណ្តៅ​រ៉ែ​មាស គឺ​ត្រូវ​បង់ប្រាក់​ឲ្យ​សមត្ថកិច្ច​មួយ​ស្ថាប​ន័ ២០ ទៅ ៣០ ម៉ឺន​រៀល ទៅតាម​ស្ថាប​ន័​តូចធំ បើ​មិន​ដូច្នោះ​ទេ គឺ​ពួកគេ​ដើរ​អុកឡុក​រករឿង​មិន​ឲ្យ​ជីក​បានឡើយ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា កម្ម​រ៉ែ​មាស​ជាច្រើន​ត្រូវបាន​ស្លាប់ ដោយសារ​ការបាក់​ដីស​ង្ក​ត់ ហើយ​ក្នុងនោះ​ក៏មាន​អ្នក​ដែល​រងរបួស​ធ្ងន់ និង​ពិការភាព​អស់​មួយជីវិត​ដោយសារ​ការជីក​រ៉ែ​មាស​នេះដែរ ។ រាល់​ការស្លាប់​មនុស្ស និង​រងរបួស សមត្ថកិច្ច​ពាក់​ព​ន្ធ័​មិនដែល​បាន​ចាប់ខ្លួន​ថៅកែ​អណ្តូងរ៉ែ​នៅ​ទីនោះ​ទេ ព្រោះ​ពួកគេ​បាន​ឃុបឃិត​គ្នា ។​ ​កន្លងមក​រូបលោក​ត្រូវបាន​លោក សុង សុភ​ក្ត័ បញ្ជា​ឲ្យ​ដេញ​ប្រជាពលរដ្ឋ​ដែល​រុករក​រ៉ែ​មាស​ខុសច្បាប់​នៅ​តំបន់​ខាងលើនេះ ដើម្បី​ឲ្យ​ឈប់​ជីក​ចំពោះ​អ្នក​ដែល​មិនបាន​បង់ប្រាក់​ជូន​សមត្ថកិច្ច លោក​ថា មកទល់ពេលនេះ​រណ្តៅ​រ៉ែ​មាស​នៅ​ជួ​ភ្នំព្រឹក និង​ភ្នំ​ត្រងោល បាន​ក្លាយជា​រណ្តៅ​បាយខុម​អស់ហើយ​គឺ​គ្មាន​ការ​ទប់​ស្តា​ត់​នោះទេ​។ ចំណែក​លោក​អធិការ ស្រុក​ភ្នំព្រឹក​ឈ្មោះ សុង សុភ​ក្ត័ បានត្រឹមតែ​ឆ្លើយថា  មិនដឹង​ព្រោះ​សកម្មភាព​ជីក​រ៉ែ គឺជា​ការ​លួចលាក់​តែប៉ុណ្ណោះ ។​

 08-12-2013 (1)

​ចំណែក​លោក​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថា​ម​ព​លេខ​ត្ត​បាត់ដំបង ពេល​មាន​អ្នកសារព័ត៌មាន​សួរនាំ​រឿង​ជីក​រ៉ែ​មាស​នៅ​តំបន់​ភ្នំព្រឹក ទូរ​សព្ទ័​របស់លោក​ត្រូវបាន​បិទ​ដោយ​ស្វ័យប្រវត្តិ ឬថា ពេ​ល​តេ​ទៅ​មិន​លើក​តែម្តង​កត្តា​នេះ​ធើ្វ​ឲ្យ​មតិ​មួយចំនួន​បានលើកឡើង​ថា លោក​ប្រធាន​មន្ទីរ​អាចមាន​សៅហ្មង​ជាប់​ពាក់​ព​ន្ធ័​និង​បញ្ហា​នេះ​ផង ​ក៏​មិនដឹង​បានជា​ខ្លាច​អ្នកសារព័ត៌មាន​សួរនាំ​រឿង​រ៉ែ​​បែបនេះ ? ។​បែបណា​ក្តី​ការជីករ​រ៉ែ​មាស​នៅ​តំបន់ភ្នំ​ព្រឹក​នេះ គប្បី​មានការ​ចុះ​អ​ងេ្ក​ត​ជាបន្ទាន់​ពី​ក្រសួង​ឧស្សាហ​ម្ម​រ៉ែ និង​ថាមពល​រួមជាមួយ​ក្រសួងបរិស្ថាន ដើម្បី​ការពារ​ការបាត់​បង់ជីវិត​មនុ​ស្ស​​ដោយសារ​ការបា​ក់ដី​រ៉ែ​សង្កាត់​តទៅទៀត​៕

 

Leave a Reply

(*) Required, Your email will not be published