​លោ​ក​ ​ហាំ ​វ​ណ្ណៈ ​មេប​​ញ្ជា​កា​រ​ន​គរ​បា​ល​​វរ​កា​រ​ពា​រ​ព្រំ​ដែ​ន​គោ​ក​៨​៩១​ បើ​ក​ភ្លើង​ខៀវ ​​​នាំ​ព​ល​ក​រ​ឆ្ល​ងដែ​នខុ​ស​ច្បា​ប់ និ​ង​ប​ន្ត​ស​ក​ម្មភាពចាក់ដីលុបអូរព្រំ​ដែ​ន​លោ​ក​ ខេង​ ស៊ុ​ម​ ស្ន​ង​កា​​រ​ន​គ​រ​បា​ល​ខេ​ត្ត​ធ្វើ​មិ​ន​ដឹ​ង​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ក្នុង​អំណាច​ជា​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨៩១ លោក ហាំ វណ្ណៈ មានឱកាស​លួច​បើក​ច្រករបៀង​ខុសច្បាប់ ផ្ទុយ​ពី​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ​យ៉ាង​គឃ្លើន​បំផុត ហើយ​នៅតាម​ច្រករបៀង​ទាំងនោះ​មានការ​លួច​នាំចូល​ទំនិញ​ខុសច្បាប់​មកពី​ប្រទេស​ថៃ និង​មាន​ការនាំ​ទំនិញ​ពី​ប្រ​ទស​កម្ពុជា​ចូល​ទឹកដី​នៃ​ប្រទេស​ថៃ ដោយ​គ្មាន​កា​រ​ត្រួ​ត​ពិ​និ​ត្យ​ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ ដែល​ទាមទារ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ​ពិនិត្យមើល​ភាព​អសកម្ម និង​អំពើពុករលួយ​របស់លោក ហាំ វណ្ណៈ ឡើងវិញ​ជាបន្ទាន់​។​

03-12-2013 (2)

​យ៉ាងណាក៏ដោយ​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នា​អាណត្តិ​ថ្មី​នេះ បាន​កំណែទម្រង់​ស៊ីជម្រៅ លុបបំបាត់​អំពើពុករលួយ ពលករ​ចំណាកស្រុក​ខុសច្បាប់ ប៉ុន្តែ​អ្វីដែល​ចម្លែក​នោះ​ក្រុ​ម​ប៉ូ​លិ​ស​​ការពារ​ព្រំដែន​នៅ​តំបន​ន់​នោះ​ភាគច្រើន​មិនបាន​គោរព​អនុសាសន៍​របស់​ថ្នាក់ដឹកនាំ​ទេ បែរជា​នាំគ្នា​ផ្គើន​ថែមទៀត ជាក់ស្តែង​កាលពី​រយៈ​កន្លងមក​ថ្នាក់ដឹកនាំ​នៃ​អគ្គស្នងការ​នៃ​ក្រ​សួ​ង​ម​ហា​​ផ្ទៃ ក៏ដូចជា​លោកស្នងការ​ធ្វើការ​ព្រមាន​ដល់​មន្ត្រីប៉ូលិស​ការពារ​ព្រំដែន​ដែល​ឈរជើង​ការពារ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​ទឹកដី​ខេត្តបន្ទាយមានជ័យ ត្រូវយក​ចិត្ត​ទប់ស្កាត់​ព​ល​ក​រ​​ចំណាកស្រុក​យ៉ាង​ប្រថុយប្រថាន ជាពិសេស​ទប់ស្កាត់​ទំនិញ​គេច​ព​ន្ឋ​ឆ្លងដែន​តាម​ច្រករបៀង ដើម្បី​ប្រមូល​ថវិការ​ចូល​រដ្ឋ ។

03-12-2013 (1)

​គួរ​ឲ្យ​សោកស្តាយ​មន្ត្រីប៉ូលិស​ការ​ពារ​ព្រំដែន​គោក​លេខ​៨៩១ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ហាំ វណ្ណៈ ដែលជា​មេបញ្ជាការ​ប្រហែលជា​បានអនុញ្ញាត​ឲ្យ​កូនចៅ​ក្រុម​ឳ​វាទ​របស់ខ្លួន​ហើយ​មើ​ល​ទៅ​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត នាំ​ទំនិញ​គេច​ព​ន្ឋ​ចេញចូល​ឆ្លងដែន​តាម​ទង្វើ​រលើ​ពីនេះ​ទៅទៀត​ពួកគេ​បាន​បើកភ្លើង​ខៀវ ឲ្យ​ពលករ​ខ្មែរ​ចំណាកស្រុក​ចូលទៅ​ប្រទេស​ថៃ យ៉ាង​ភ្លូ​ក​ ទឹ​ក​ភ្លូ​ក​ដី​ជាច្រើន​ដូច​គេ​ហែរ​កឋិន​ចូល​វត្ត​។​

 

​ប្រភពព័ត៌មាន​បា​នប​ន្ត​ឲ្យ​ដឹងថា ក្រុមមន្ត្រី​ប៉ូលិស​ការពា​រ​ព្រំដែន ៨៩១ សុ​ទ្ឋ​តែមាន​ជំនាញ​ផ្សេងៗ​គ្នា​រៀងៗ​ខ្លួន ចាប់ពី​មន្ត្រី​តូចតាច​រហូតដល់​ថ្នាក់​អនុប្រធាន​វរ​ការពារ​ព្រំដែន​៨៩១ ក្នុងនោះ​មាន​អនុប្រធាន​បាន​បែង​ចែង​តំបន់​គ្នា​គ្រប់គ្រង គឺ​ដាក់​ប៉ុស្តិ៍​បណ្តាក់​គ្នា​ដូច​ខ្យង​អីចឹង ខ្លះ​មាន​ជំនាញ​លុប​អូរ​ព្រំដែន​ក៏មាន​ដែល​ដើម្បី​យក​ដី​លក់​ឲ្យ​ឈ្មួញ បើកហាង​ខារ៉ាអូខេ ។

03-12-2013 

​ជាក់ស្តែង​ដូចជា​លោក ជូ ពុន អនុប្រធាន​វរៈ​ជាដើម ទោះបីជា​មានការ​ចុះផ្សាយ​ជាច្រើន​ផ្ទួនៗ​យ៉ាងណាក៏ដោយ​នៅតែមាន​សកម្មភាព​ចាក់​លុប​ដី​អូរ​ព្រំដែន​ដ​ដែរ និង​ខ្លះទៀត​បើក​ច្រករបៀង​នាំ​ទំនិញ គេច​ព​ន្ឋ​ចេញចូល​តាម​ច្រក​របស់ខ្លួន​យ៉ាងនា​ធិបតេយ្យ​បំផុត ។  ជុំវិញ​បញ្ហា​ខាងលើនេះ​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក ហាំ វណ្ណៈ មេបញ្ជាការ​ប៉ូលិស វរ​ការពារ ព្រំដែន​គោក​លេខ ៨៩១ បានទេ​៕

 

Leave a Reply

(*) Required, Your email will not be published