រថយន្ត បុក​ម៉ូតូ​ស្នូរ​ដូច​រន្ទះ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​

, , Leave a comment

​ខេត្តកំពត ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ខណៈដែល​កំពុង​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣  ហើយ​ត្រូវ​រថយន្តបុក​ពេញទំហឹង​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាមៗ។ ហេតុ​ការគ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៤ ត្រង់ចំណុច មុខ​សាច់​ក្តាម តា​បារាំង លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ ឣ​ណ្តូ​ង​ខ្មែរ សង្កាត់​ឣ​ណ្តូ​ង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។​

 

​ជនរងគ្រោះ​មានឈ្មោះ ឈ្មោះ កឹម សុ​ហ៊​ង ភេទ​ប្រុស ឣា​យុ​២៧​ឆ្នាំ រស់នៅ​ភូមិ​រលួស  ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Wave ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1G-4837 តែម្នាក់ឯង ។ លុះ​ជិះ​មកដល់​កន្លែងកើតហេតុ​ខាងលើ ក៏ត្រូវ​រថយន្ត​បង្ក​ម៉ាក​លុ​ច្ស​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-6875 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​បាន​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ។ ចំណែក​ម៉ូត​ជនរងគ្រោះ​ត្រូវ​ខូចខាត​ជា​ដំណំ​។ ពេល​ឃើញ​ហេតុការណ៍​បែបនេះ​ជនបង្ក​បាន​ព្យាយាម​បើករថយន្ត​គេច​បាន​ប្រមាណ​១០០​ម៉ែត្រ​រថយន្ត​ទៅមុក​លែងរួច ជនបង្ក​បាន​បើកទ្វារ​រថយន្ត​គេចខ្លួន​បាត់ស្រមោល​។​

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ជនរងគ្រោះ ព្រមទាំង​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ ។ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

02-1-2014

 

Leave a Reply

(*) Required, Your email will not be published