មនុស្ស​រាប់ពាន់នាក់​ធ្វើបាតុកម្ម នៅ​ហុងកុង ទាមទារ​លទ្ធិប្រជាធិបតេយ្យ​

, , Leave a comment

​ក្រុង​ហុងកុង ៖ កាលពី​ថ្ងៃទី​០១ មករា ២០១៤ ម្សិលមិញ​នេះ ប្រជាពលរដ្ឋ​ហុងកុង​រាប់ពាន់នាក់​បាននាំគ្នា​ធ្វើ​ព្យុហយាត្រា​តាម​ដង​វិថី​នៅ​ហុងកុង ដើម្បី​ទាមទារ​ការធានា​ពី​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ​ដោយ​ពួកគេ​ខ្លួនឯង ។ នេះ​បើ​យោងតាម​គេហទំព័រ The wall street journal ដែល​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ​នេះ​។​

 

​តាម AFP ដែល​នាំពាក្យ​របស់​អ្នករៀបចំ​ក្បួនព្យុហយាត្រា​នេះ ឲ្យ​ដឹងថា មាន​មនុស្ស​ជាង ៣០,០០០ នាក់ បាន​ចូលរួម​ក្នុង​ក្បួនព្យុហយាត្រា ចាប់ពី​ឧ​ស្យា​ន Vitoria ទៅកាន់​តំបន់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ និង​រដ្ឋបាល​របស់​តំបន់​ពិសេស​មួយ​នេះ របស់​ចិន ខណៈពេលដែល​ប៉ូលីស​ប្រាប់ថា មាន​មនុស្ស​ប្រមាណ ១១,០០០ នាក់ ។ សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​នៅតាម​តំបន់​សំខាន់ៗ ដើម្បី​បង្ការ​អំពី​ហិង្សា និង​រក្សា​សណ្តាប់ធ្នាប់ ។​

 

​គោលបំណង​នៃ​ព្យុហយាត្រា​នេះ គឺ​សំដៅ​អំពាវនាវ​ដល់​រដ្ឋការ​ក្រុង​ហុងកុង និង​រដ្ឋការ​កណ្តាល​នៅ​ប៉េកាំង ធានា​សិទ្ធិ​ប្រជាធិបតេយ្យ ជាក់ស្តែង​គឺ បញ្ហា​ពលរដ្ឋ​នៅទីនេះ ជា​អ្នកបោះឆ្នោត​ជ្រើសរើស​អភិបាលក្រុង​របស់ខ្លួន ។​

 

​នៅ​អំឡុង​ពេលដែល​អង់គ្លេស ប្រគល់​ក្រុង​នេះ​ឲ្យ​ចិន​នៅ​ឆ្នាំ​១៩៩៧ ហុងកុង​មាន​ឯករាជ្យ​បង្គួរ អំពី​នយោបាយ​, ហិរញ្ញវត្ថុ និង​ច្បាប់ ។ ប៉ុន្តែ បច្ចុប្បន្ន ពលរដ្ឋ​នៅទីនេះ​មួយចំនួន បាន​សម្តែង​ការមិន​ពេញចិត្ត ចំពោះ​វត្តមាន​កាន់តែ​ច្រើនឡើង របស់​ចិនដីគោក ៕ រូបភាព​បន្ថែម

Hong Kong Democracy Protest

Hong Kong Democracy Protest Hong Kong Democracy Protest 

 

Leave a Reply

(*) Required, Your email will not be published