សង្ឃ​វៀតណាម ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន ពាក់ព័ន្ធ​ករណី​រត់ពន្ធ​គ្រឿងញៀន​ចូល​ប្រទេស​

, , Leave a comment

​ប្រទេស​ថៃ ៖ យោងតាម​គេហទំព័រ​បាងកក​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​នេះ​បាន​ឲ្យ​ដឹងថា សង្ឃ​ក្លែង​ក្លាយជា​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​អាជ្ញាធរ​របស់​ប្រទេស​ថៃ​បាន​ឃាត់ខ្លួន​បាន​នៅឯ​អាកាសយានដ្ឋាន​ភូ​កេ​ត នៃ​ប្រទេស​ថៃ ។ អាជ្ញាធរ​ថៃ​បាន​អះអាងថា ជនសង្ស័យ​មានឈ្មោះ​ថា ង្វៀន វ៉ាន ធៀ​ត វ័យ​៦៤​ឆ្នាំ ដែល​ស្លៀកពាក់​ជាស​ង្ឃ ហើយ​លាក់​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ទឹកកក​សរុប ២.៣​គីឡូក្រាម ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ប្រហែល ៨ លាន​បាត ត្រូវបាន​រឹបអូស​បាន​ក្នុង​ថង់​ផ្លា​ស្ទិ​ក ដាក់​ក្នុង​ឥ​វ៉ាន់​របស់​ជនសង្ស័យ​។​

 

​លោក ប៉ៃ​សាន ជួន​ជី​ត អគ្គនាយករង​នៃ​នាយកដ្ឋាន​គយ បាន​និយាយថា មន្ត្រី​នៅ​អាកាសយានដ្ឋាន​ភូ​កេ​ត​បាន​ប្រទះឃើញ​បុរស​មើលទៅ​គួរ​ឲ្យ​សង្ស័យ ម្នាក់ ស្លៀកពាក់​ជា​ព្រះសង្ឃ​។ ពួកគេ​បាន​សួរនាំ​បុរស​ម្នាក់ ដែលមាន​ឈ្មោះថា ង្វៀន វ៉ាន ធៀ​ត (Nguyen Van Thiet) នេះ ដើម្បី​ពិនិត្យមើល​ឥ​វ៉ាន់​ដោយ​ប្រើ​ម៉ាស៊ីន​កាំរស្មីអ៊ិច​។ ពួកគេ​បាន​រកឃើញ​យ៉ាម៉ា​ទឹកកក​សរុប ២.៣០០ ក្រាម​ក្នុង​ថង់​ផ្លា​ស្ទិ​ច​ខ្ចប់​ក្នុង​ក្រដាស​ផ្តា​ន​លាក់​ក្នុង​ឥ​វ៉ាន់​។

 

ង្វៀន វ៉ាន ធៀ​ត អះអាងថា ខ្លួន​គឺជា​ព្រះសង្ឃ​ធ្វើដំណើរ​ពី​ទីក្រុង​សេន​ហ្សេ​ន​ភាគខាងត្បូង​ចិន​មក ប្រទេស​ថៃ​ដើម្បី​ចូលរួម​ក្បួន​ធម្ម​យាត្រា​។ មុនពេល​ង្វៀន វ៉ាន ធៀ​ត​ឡើង​ជើងយន្តហោះ China Southern Airlines លេខ CZ6093 ស្ត្រី​វៀតណាម​ម្នាក់​បាន​សួរ​គាត់​ថា​តើ​គាត់​អាច​យក​ឥ​វ៉ាន់​មួយចំនួន​ទៅ ឲ្យ​បុរស​វៀតណាម​ម្នាក់ទៀត​នៅ​ភូ​កេ​ត​បានទេ​។ លោក​បាន​និយាយថា ស្ត្រី​នេះ​បាន​ប្រាប់​គាត់​ថា បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​នឹង​ជួប​គាត់​នៅ​អាកាសយានដ្ឋាន​ភូ​កេ​ត រួច​នាំ​គាត់​ទៅរក​អ្នកទទួល​ឥ​វ៉ាន់​នេះហើយ​។​

 

​លោក​ប៉ៃ​សាន​បាន និយាយថា លោក​ង្វៀន​ពុំមាន​កាត​សម្គាល់​ជាស​ង្ឃ​នោះទេ ហើយ​បាន​មកដល់​ថៃ​តាមរយៈ​ទិ​ដ្ឋ​ការ​ទេសចរណ៍​។ លោក​ង្វៀន​ត្រូវបាន​ចោទប្រកាន់​ពីបទ​មាន​ថ្នាំញៀន​ប្រភេទ​ទី​១ ជាប់​នឹង​ខ្លួន និង​យក​វា​ឆ្លងកាត់​ប្រទេស​ថៃ​សម្រាប់​លក់​ដោយ​គ្មាន​ការអនុញ្ញាត​៕

02-012014

 

Leave a Reply

(*) Required, Your email will not be published