អ្នកស្រាវជ្រាវមួយចំនួនបានកត់សម្គាល់ឃើញថាមានដំណាក់កាលបួនយ៉ាងនៃការឆ្លើយ តបក្នុងពេលរួមភេទរបស់មនុស្សស្រីនិងប្រុស៖ Arousal(ការស្រើបស្រាល), Plateau(ដំណាក់កាលតម្រេក), Orgasm(ដំណាក់កាលដល់ចំណុចកំពូល) និងដំណាក់កាលវិលមកធម្មតា ( Resolution)។ ទាំងនេះគឺជាអ្វីដែលកើតឡើងនៅក្នុងរាង្គកាយរបស់មនុស្សស្រីម្នាក់ នៅពេលពួកគេមានស្រើបស្រាលផ្លូវភេទ។
១-ការស្រើបស្រាល (Excitement or Arousal)
នៅពេលដែលស្ត្រីម្នាក់មានសម្រើបផ្លូវភេទ សរសៃឈាមនៅក្នុងប្រដាប់ភេទរបស់នាងទៅជារីកធំ។ មានលំហូរឈាមយ៉ាងច្រើនចូលទៅក្នុងជញ្ជាំងទ្វារមាស ដែលជាហេតុធ្វើអោយមានហូរទឹករំអិលចេញពីទ្វារមាសនោះ។ នេះគឺជាធនធានមួយដ៏សំខាន់សម្រាប់បម្រើដល់ការរំអិល ដែលធ្វើអោយទ្វារមាសមានសំណើម។
ប្រដាប់បន្តពូជខាងក្រៅ ឬយោនីរបស់នាង (រួមមាន សេរ Clitoris ច្រកខាងក្រៅទ្វាមាស និងបបេរទ្វាមាសខាងក្រៅនិងក្នុង) ទៅជារីកប៉ោង នេះដោយសារតែមានការការផ្គត់ផ្គងឈាមកាន់តែច្រើន។ នៅក្នុងខ្លួនរបស់នាង កំពូលនៃទ្វាមាសមានការលាតសន្ធឹង។ ជីពចរ និងការដកដង្ហើមរបស់នាងកាន់តែញាប់ ហើយសម្ពាធឈាមរបស់អ្នកក៏ឡើងខ្ពស់ដែរ។ នាងប្រហែលជាមានលក្ខណៈក្រហមរាង្គកាយ ជាពិសេសនៅត្រង់តំបន់ទ្រូង និងក ដោយសារតែសរសៃឈាមរបស់នាងកំពុងរីកធំ។
២-ដំណាក់កាលតម្រេក (Plateau)
លំហូរឈាមចូលទៅក្នុងមួយភាគបីខាងក្រោមរបស់ទ្វារមាសដល់ដែនកំណត់ របស់វា និងធ្វើអោយតំបន់ខាងក្រោមទ្វារមាសនោះទៅជាប៉ោង និងរឹងល្មម។ ករណីនេះត្រូវបានគេស្គាល់ថា Introitus ដែលពេលខ្លះហៅថា ដំណាក់កាលត្រៀមនឹងដល់ចំណុចកំពូល ហើយវាស្ថិតនៅក្រោមចង្វាក់នៃការកន្ត្រាក់ក្នុងពេលដល់ចំណុចកំពូល នៃការរួមភេទ។ សុដន់របស់មនុស្សស្រីប្រហែលជាមានទំហំធំជាងមុនរហូតដល់ ២៥ ទៅ ៣០% ហើយលំហូរឈាមទៅតំបន់ជុំវិញក្បាលដោះ (Areola) ក៏កើនឡើងដែរ ដែលជាហេតុធ្វើអោយក្បាលដោះមើលទៅឡើងរឹងបន្តិច។
នៅពេលដែលនាងជិតនឹងទៅដល់ចំណុចកំពូលនៃការរួមភេទហើយ ប្រដាប់ភេទរបស់នាងរុញអឹបជាប់នឹងឆ្អឹងថ្ងាសអាងត្រគៀក និងហាក់បីដូចជាបាត់ស្រមោលឈឹង។ ស្ត្រីម្នាក់ត្រូវតែបន្តនូវការភ្ញោចតទៅទៀតក្នុងដំណាក់កាលមួយ នេះដើម្បីបានជាសម្រើបគ្រាន់គ្រាប់ឈានដល់ចំនុចកំពូលនៃការរួមភេទ ។
៣-ចំណុចកំពូលនៃការរួមភេទ (Orgasm)
ចំណុចកំពូលនៃការរួមភេទគឺជាដំណាក់កាលមួយនៃការបញ្ចេញនូវអារម្មណ៍ ដ៏សប្បាយខ្លាំងបំផុតនៃសម្ពាធផ្លូវភេទដែលបានគរទុកកាលពីដំណាក់កាល ដំបូងមកម្លេះ។យើងអាចសម្គាល់បានតាមរយៈការកន្ត្រាក់លើសាច់ដុំ ប្រដាប់បន្តពូជ (រៀងរាល់ ០,៨វីនាទីម្តង) ក្នុងនោះរួមទាំង Introitus ផងដែរ។
ស្ត្រីភាគច្រើនមិនធ្លាប់មានអារម្មណ៍ថាវិលមករកធម្មតាវិញក្រោយពី ដល់ចំណុចកំពូលរួចដូចមនុស្សប្រុសទេ។ ស្ត្រីម្នាក់ប្រហែលជាអាចរកបាននូវចំណុចកំពូលមួយទៀតប្រសិនបើនាង ត្រូវបានភ្ញោចលើអារម្មណ៍ភេទម្តងទៀត។ មិនមែនរាល់ស្ត្រីទាំងអស់សុទ្ធតែទទួលបាននូវចំណុចកំពូលតែម្តង គ្រប់ពេលដែលពួកគេរួមភេទនោះទេ។ ការបរបោសអង្អែលមុនពេលរួមភេទគឺជាការសម្តែអមួយដ៏សំខាន់ក្នុងការ ឈានទៅដល់ចំណុចកំពូលដែរ ហើយក៏ជាកត្តាមួយច្រើនតែកើតឡើងលើមនុស្សស្រីដែរ។ ការបរបោសអង្អែលនោះរួមមាន ការស្ទាបអង្អែលទៅលើតំបន់សម្រើប និងការភ្ញោចទៅលើសេរ។
៤-ការវិលមករកធម្មតាវិញ (Resolution)
ចំណែកដំណាក់កាលចុងក្រោយមួយនេះវិញគឺនៅពេលដែលរាង្គកាយរបស់មនុស្សស្រីវិលមករក សភាពធម្មតាវិញយ៉ាងយឺតបំផុត។ តំបន់ដែលហើមប៉ោងត្រូវបានថយចុះមកវិញ ហើយការដកដង្ហើម និងចង្វាក់បេះដូង ក៏មានសភាពយឺតវិញផងដែរ៕