លោ​កស្ន​ង​ការ​​​ខេ​ត្ត​ប​ន្ទា​យ​មា​នជ័​យ​ ​ប​​ណ្តោយ​​កូ​ន​ចៅ ​ប​ង្កើត​​កុ​ងត្រូ​ល​ជជុះ​​​យ​ក​​លុយ​​​ដា​ក់​​ហោ​​ប៉ា​វ​​គ្មា​ន​​​ការ​អៀ​ន​ខ្មា​ស​ ថ្នា​ក់​លើ​​មើល​ផង​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ កុងត្រូលជជុះ​នៅតែមាន​ដដែល​បើទោះបីជា​ប្រមុខ​រាជរដ្ឋាភិបាល បាន​កែទម្រង់​ស៊ីជម្រៅ ប៉ុន្តែ​សមត្ថកិច្ច​ពីរ​ស្ថាប័ន​នេះ​រួមមាន​ប៉ូលិស​សណ្តាប់ធ្នាប់​សាធារណៈក្រុង​ប៉ោយប៉ែត និង ប៉ូលិស​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ បាន​នឹង​កំពុងតែ​កាក់កប​ក្នុងការ​គាបសង្កត់​ភ្ញៀវ​ទេសចរណ៍ យកលុយ​ដាក់​ហោប៉ៅ ជា​រៀងរាល់ថ្ងៃ យកទៅ​ធ្វើ​មាន​ធ្វើបាន ដើម្បី​ផលប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ការអៀនខ្មាស​ឡើយ​។

 

​ក្រុម​អ្នករត់​តាក់ស៊ី​បាន​ប្រាប់ថា ក្រៅតែពី​យកចំណេញ​លើ​ក្បាល​រថយន្ត សមត្ថកិច្ច​នៅ​មក​ឆ្លៀត​ទារ​ជំរិត​យកលុយ​ថ្លៃ​ក្បាល​ឡាន​តាក់ស៊ី​ក្នុង មួយគ្រឿង​៥​ពាន់​រៀល​បង់​ឲ្យ​សមត្ថកិច្ច​ប៉ូលិសចរាចរ និង​ពីរម៉ឺន​រៀល​ទៀត​សម្រាប់​បង់​ឲ្យ​សមត្ថកិច្ច​ជំនាញ​ផ្នែក​ខាង​គ្រប់គ្រង ភ្ញៀវ​ទេសចរណ៍​ថែម​ទៀតផង ។

 

​ទង្វើ​ល្មើសច្បាប់​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​សមត្ថកិច្ច​ជំនាញ​ទាំងពីរ ស្ថាប័ន​ខាងលើ​កំពុងតែ​ផ្គើន​ទៅនឹង​អនុសាសន៍​ដែល​សម្តេច​តេ​ជោ​បាន មានប្រសាសន៍ថា គ្មាន​កុងត្រូលជជុះ​នោះ ដែល​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​ថ្មី​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ៕

01-01-20141 01-01-2014-1

 

Leave a Reply

(*) Required, Your email will not be published