លោកស្រី Zhang Shuxia ត្រូវ​តុលាការ​កាត់ទោស ករណី​ប្រើប្រាស់​តួនាទី ក្នុង​ជួញដូរ​កុមារ​

, , Leave a comment

​ប្រទេស​ចិន ៖ យោងតាម​បណ្តាញ​គេហទំព័រ​ព័ត៌មាន​មួយ​កាលពី​អង្គារ​បានបង្ហាញ​ឲ្យ​ដឹងថា លោកស្រី Zhang Shuxia ត្រូវបាន​តុលាការ​កាត់ទោស​កាលពី​ថ្ងៃ​ចន្ទ ករណី​លួច​ទារក​ទើប​កើតជា​ច្រើន​នាក់​ហើយ​លក់​ទារក​ទាំងនេះ​ទៅ​ឲ្យ​ពួក​អ្នកជួញដូរ​ក្មេង​។ នេះ​បើ​យោងតាម​គេហទំព័រ​មួយ​ដែល​បាន​ចុះផ្សាយ​កាលពី​ម្សិលមិញ​នេះ ។​

 

​លោកស្រី Zhang Shuxia ជា​ពេទ្យឆ្មប​រូបនេះ ត្រូវបាន​ចោទប្រកាន់ថា​បាន​លក់​ទារក​ចំនួន​៧​នាក់ ។ នាង​បាន​ប្រាប់​ឪពុកម្តាយ​ទាំងឡាយ​របស់​ក្មេង​ទាំងអស់នេះ​ថា ទារក​ដែលជា​កូន​របស់​ពួកគេ​ទាំងនោះ​មាន​ជំងឺ​ធ្ងន់ ហើយ​បានផ្តល់​យោបល់​ដល់​ពួកគេ​ឲ្យ​បោះបង់​ទារក​ទាំងនោះ​ចោល​។​

 

​ក្នុង​អំ​ឡុ​ពេល​កាត់ទោស​នៅ​តុលាការ​មួយ​ក្នុង​ទីក្រុង Fuping ក្នុង​ខេត្ត Shaanxi កាលពី​ថ្ងៃ​ចន្ទ​លោកស្រី Zhang Shuxia​បាន​សារភាពថា​បាន​លក់​ទារក​ចំនួន​៧​នាក់​ទៅ​ឲ្យ​ពួក​អ្នកជួញដូរ​មនុស្ស​មួយក្រុម ។ ករណីនេះ​បានកើត​ឡើង​បន្ទាប់ពី​ឪពុកម្តាយ​ចំនួន​២​គ្រួ​សារបាន​ប្តឹង​ប៉ូលិស​ដោយ​សង្ស័យថា​ទារក​របស់​ពួកគេ ត្រូវបាន​គេ​លួច​យកទៅ​។​

 

​លោកស្រី Zhang Shuxia ដែល​ធ្វើការ​នៅ​មន្ទីរពេទ្យ​សម្ភព​មួយ​ក្នុង​ក្នុង​ទីក្រុង​នេះ​បាន​លួច​លក់​ទារក​ចំនួន​៧​នាក់​នេះ​រវាង​ឆ្នាំ​២០១១ និង​ឆ្នាំ​២០១៣ ។ ទារក​ចំនួន​៦​នាក់​ក្នុងចំណោម​ទារក​ទាំងនេះ ត្រូវបាន​សង្គ្រោះ​ប៉ុន្តែ​ទារក​ម្នាក់​បាន​ស្លាប់​។ ក្នុងករណី​ជួញដូរ​មនុស្ស​នេះ​ជនសង្ស័យ​ពីរ​បី​ផ្សេងទៀត​ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​៕

02-1-2014

 

Leave a Reply

(*) Required, Your email will not be published