ខេត្ដកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលភាគីសង្ខាងរងរបួសជាទម្ងន់ ខណៈដែលម៉ូតូ និងម៉ូតូបុកគ្នាពេញទំហឹងលាន់ស្នូរដូចរន្ទះ ។ ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ នៅមុខវិទ្យាល័យកំពង់ស្ពឺស្ថិតក្នុងភូមិអង្គសិរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។
ប្រភពសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតួមួយគ្រឿងស៊េរីឆ្នាំ២០១៤ ជិះម្នាក់ឯងក្នុងទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូសិស្សសាលាមួយគ្រឿងទៀតដែលទើបចេញពីសាលា បានជីះឆ្លងផ្លូវគាប់ជួននឹងការបើកបរលឿនមិនអាចគ្រប់គ្រងស្ថានការណ៍បាន ក៏បុកគ្នាលាន់ដូចរន្ទះ បណ្តាលអោយជនរងគ្រោះទាំងសងខាងរងរបួសដេករដូករណែល ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ភាគីសិស្សសាលាមិនត្រូវបានស្គាល់អត្តសញ្ញាណ ជិះម៉ូតូC125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1E-1954 ជិះឆ្លងផ្លូវពីជើងទៅត្បូង រងរបួសបាក់និងបែកកជើងឆ្វេង ចំណែកភាគីម្ខាងទៀត ជិះម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BQ-7162 មានឈ្នោះឆ្លាត រដ្ឋា អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌដង្កោ ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង និងយកវត្ថុតាងទាំងពីរទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ដើម្បីរង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកអ្នករបួសទាំងសង្ខាងត្រូវដឹកទៅសង្គ្រោះ ៕