សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ចំពោះ​សន្តិសុខ​រុស្ស៊ី​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​

, , Leave a comment

​សហរដ្ឋអាមេរិក ៖ អំពើ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​ចំនួន​២​លើក​ជាប់ៗ​គ្នា​នេះ បានក្លាយ​ជាការ​ព្រួយ​បារ​ម្ព​មួយ​សម្រាប់​សហរដ្ឋ​អាម៉េរិក ដែល​នេះ​ជំហរ​ថ្មី​មួយទៀត​អាមេរិក​ប្រកាស​ថ្កើ​ល​ទោស​ចំពោះ​អំពើ​នេះ ។ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​លោកស្រី ចេ​ន សា​គី អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក ក្នុង​សេចក្តីថ្លែងការណ៍​ថា សហរដ្ឋ​អាម៉េរិក សូម​ថ្កោលទោស​ចំពោះ​ការវាយប្រហារ​ដោយ ភេរវកម្ម​យ៉ាងខ្លាំង​ក្លា មកលើ​ទីក្រុង វ៉ុល​ហ្គោ​ហ្គ្រេ​ដ របស់​ប្រទេស​រុស្ស៊ី ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​របស់​គេហទំព័​រ​ឆា​ណេ​ល​ញូ​អេ​ស៊ា​ដែល​បាន​ចុះផ្សាយ​កាលពី​ព្រឹក​មិញ​នេះ​។​

 

​គួរបញ្ជាក់​ផងដែរ​ថា ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត ដោយ​ស្ត្រី​ម្នាក់ នៅ​ស្ថានីយ​រថភ្លើង មួយកន្លែង​ក្នុង​ទីក្រុង វ៉ុល​ហ្គោ​ហ្គ្រេ​ដ ជិត​តំបន់ ណត កៅ​កា​សុស បណ្តាល​ឲ្យ​មាន​អ្នក ស្លាប់​យ៉ាងហោចណាស់ ១៦​នាក់ និង​របួស រាប់សិប​នាក់​។ ការ​បំផ្ទុះ​នេះ ក៏​ជាការ​បំផ្ទុះ​លើក​ទី​ពីរ​ដែរ សម្រាប់​ទីក្រុង វ៉ុល​ហ្គោ​ហ្គ្រេ​ដ ក្នុង​រយៈពេល​ពីរ​ខែ កន្លងមកនេះ ដែល​កាលពី​លើក​ទី មួយ​នោះ មាន​ស្ត្រី​ម្នាក់​បាន​បំផ្ទុះ​ខ្លួនឯង នៅលើ​រថយន្តក្រុង បណ្តាល​ឲ្យ​ស្លាប់ អ្នកដំណើរ ០៧​នាក់ និង​រងរបួស​ជាច្រើន នាក់​ទៀត​។​

 

​ពាក់ព័ន្ធ​នឹង​តំបន់ ណត កៅ​កា​សុស នៃ​ប្រទេស​រុស្ស៊ី​នេះដែរ ប្រធានាធិបតី វ្លា​ឌី​មៀ ពូ​ទីន កាលពី​ខែកញ្ញា កន្លងទៅនេះ ក៏បាន​ព្រមាន​ផងដែរ ចំពោះ​ស្ថានការណ៍ នៅ​តំបន់​នោះ ថា​ជា​រដ្ឋ​អសន្តិសុខ ហើយ​លោក​ក៏បាន អំពាវនាវ ឲ្យ​ក្រសួង​ជំរុញ​ផ្នែក​ច្បាប់ ទាំងអស់ ត្រូវ​ថែរក្សា និង​គោរព​ច្បាប់ ដើម្បី​សណ្តាប់ធ្នាប់ និង​ស​និ្ត​ភាព ក្នុង​តំបន់ ៕

31-12-20138

 

Leave a Reply

(*) Required, Your email will not be published