បំផ្ទុះ​គ្រាប់​ក្នុង​រថយន្តក្រុង ជាការ​ពញាក់​ស្មារតី​នៃ​ប្រទេស​ជា​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​

, , Leave a comment

​ប្រទេស​រុស្ស៊ី ៖ យោង​តាម​ទី​ភ្នាក់​ងារ​ស៊ុនហួរ​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មនុស្ស ១០ បាន​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​បាន​រងរបួស ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​លើ​រថយន្តក្រុង​១​គ្រឿង នាទី​ក្រុង Volgograd ។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​រយៈពេល​តែមួយ​ថ្ងៃ​មានការ​បំផ្ទុះ​គ្រាប់បែក បន្ទាប់ពី​ស្ត្រី​ម្នាក់​បាន​បំផ្ទុះ​គ្រាប់បែក​សម្លាប់ខ្លួន​ក្នុង​ស្ថានីយ​រថយន្ត​នោះ​។​

 

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ស៊ើបអង្កេត​រុស្ស៊ី លោក Vladimir Markin បាន​និយាយថា កា​រប​ន្ទុះ​ស្រស់ៗ​នេះ អាចជា​ការវាយប្រហារ​ភេរវកម្ម​១ ដែល​ស្រដៀង​ទៅនឹង​កា​រប​ន្ទុះ​គ្រាប់បែក​លើក​ទី​១​កាលពី​ថ្ងៃអាទិត្យ នៅ​កន្លែង​ត្រួតពិនិត្យ​ជាតិ​ផ្ទុះ​ត្រង់​ច្រកចូល​សំខាន់ នៃ​ស្ថានីយ​រថភ្លើង ខណៈពេល​ដែលមាន​មនុស្សម្នា​កំពុង​ជិះ​យ៉ាង​កកកុញ បណ្តាល​ឲ្យ​មនុស្ស ១៦ នាក់ ស្លាប់ និង​ជាង ៤០ នាក់​រងរបួស ។ ករណី​ឧក្រិដ្ឋ​កម្មនេះ ស្ថិតក្រោម​សកម្មភាព​នៃ​អំពើ​ភេរវកម្ម និង​ការប្រគល់​ជាតិ​ផ្ទុះ​ខុសច្បាប់ ត្រូវបាន​បើកចំហរ ។​

 

​ក្រោយ ហេតុការណ៍​កើតឡើង​ភ្លាមៗ ក្រសួង​ស្ថានការណ៍​សង្គ្រោះបន្ទាន់ ក៏បាន​បញ្ជូន​យន្តហោះ​ដឹក​ក្រុមគ្រូពេទ្យ ទៅកាន់​កន្លែង​បំផ្ទុះ​ថ្មី​នេះ ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ផងដែរ ៕

31-12-20137

 

Leave a Reply

(*) Required, Your email will not be published