ឃើញ​ទ្វារ​ចំហ ចូល​លួច​ទូរស័ព្ទ​ម្ចាស់​ទាន់​ស្រែក​ឆោឡោ​ផ្អើល​ប្រជាពលរដ្ឋ​ព្រួត​វាយ​ទ្រោម​ខ្លួន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​វាយ​ឡើង​ទ្រោម​ខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ខណៈដែល​ជននេះ​បានធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៣ ត្រង់ចំណុច​ផ្ទះជួល​ជាន់​ទី​២ តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស កែង នឹង​ផ្លូវ​លេខ​២០០ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

 

​ជនសង្ស័យ​មានឈ្មោះ ទុង ណា​ម ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ ។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ រ៉ា​ន់ ចាន់ធូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ មាន​ស្រុកកំណើត ភូមិ​ទូក​ក្រោម ស្រុក​ជ្រុំ ខេត្តស្វាយរៀង​។​

 

​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបគេ​បាន​ចូល​បន្ទប់ទឹក​ដោយ​ទុក​ទូរស័ព្ទដៃ​ម៉ាក​ណូគា​ចិន ១​គ្រឿង នៅលើ​តុ​ហើយ​ភ្លេច​បិទទ្វារ​ផ្ទះ ក៏​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​បាន​ចូលទៅ​លួច​យក​ទូរស័ព្ទដៃ​របស់គាត់ ខណៈនោះ​រូបគាត់​បានចេញ​មក​ទា​ន់​ឃើញ​ជនសង្ស័យ​រូបនោះ រត់​ចេញពីផ្ទះ​គាត់​សំដៅ​ចុះទៅ​ក្រោម ភ្លាមនោះ​គាត់​ក៏បាន​ស្រែកប្រាប់​មិត្តភក្តិ​ឈ្មោះ ហេង  ដែល​កំពុង​ឈរ​នៅ​ខាងក្រោម​ឲ្យ​ស្ទាក់ចាប់​ព័ទ្ធ​ឆែក​ឃើញ​ទូរស័ព្ទ​នៅជាប់​នឹង​ខ្លួន ទន្ទឹមនឹងនោះ​បូកផ្សំ​នឹង​កំហឹង​ប្រជាពលរដ្ឋ​ផង ក៏បាន​នាំគ្នា​រោម​វាយ​បែកក្បាល ហើយ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​បឹងរាំង​តែម្តង ៕

31-12-2013

 

Leave a Reply

(*) Required, Your email will not be published