រាជធានីភ្នំពេញ ៖ សពទារកភ្លោះ២ ត្រូវបានគេច្រកក្នុងថង់ខ្មៅបោះចោលក្នុងគំនសំរាមនៅលើចិញ្ចើមផ្លូវវេងស្រេង បានបង្កឲ្យមានការភ្ញាក់ផ្អើល ។ ការភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅវេលាម៉ោង ៧ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ នៅលើចិញ្ចើមផ្លូវវេងស្រេង ខាងមុខផ្ទះលេខ02A ដែលបើកគ្លីនិកយីហោព្រះអាទិត្យ ស្ថិតក្នុងក្រុមទី២ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មុនពេលភ្ញាក់ផ្អើលអ្នកប្រមូលសំរាមបានញែកសំរាមចេញពីគ្នា ខណៈមកដល់មុខ គ្លីនិកព្រះអាទិត្យ ក៏បានហែកថង់ខ្មៅមើល ប្រទះឃើញសពទារកភ្លោះ ២នាក់ ច្រកនៅក្នុងថង់ ទើបបង្កឱ្យមានការភ្ញាក់ផ្អើល ។ ទារកដែលគេយក ទៅបោះចោលទាំង ២នាក់នោះ មានអាយុនៅក្នុងផ្ទៃចន្លោះពី ៤-៥ ខែ គឺ មានយវៈយវៈ គ្រប់លក្ខណៈទាំងអស់ ហើយមិនមែនជា ករណីរំលូតដោយគ្រោះថ្នាក់ ជាយថាហេតុឡើយ គឺជាករណីប្រហារជីវិតទារកនៅក្នុងផ្ទៃម្ដាយតែម្តង។
មហាជនបានដាក់ការសង្ស័យថា គ្លីនិកព្រះអាទិត្យ មានបើកសេវារំលូតកូនស្ងាត់ៗ ហើយក្រោយពេលក៏ច្រកថង់យកទៅបោះចោលនៅធុងសំរាម ក្នុងចេតនាបំបិទវត្ថុតាង តែត្រូវកម្មករប្រមូលសំរាម ស្រាយថង់ប្រទះឃើញ សពទារកភ្លោះ ២នាក់ នៅក្នុងធុងសំរាម បង្កឱ្យមានការភ្ញាក់ផ្អើល។ ករណីនេះ គួរតែក្រសួងសុខាភិបាល ត្រួតពិនិត្យទៅលើ គ្លីនិកព្រះអាទិត្យ ឡើងវិញផង ប្រសិនបើមានលួចលាក់ បើកសេវារំលូតកូនមែននោះ គួរចាត់វិធានការតាមផ្លូវច្បាប់៕