ដោយសារ​តណ្ហា​បាំង​មុខ​ធ្វើ​ឲ្យ​ឪពុកចុង​រំលោភ​កូន​ខ្លួន ជា​ទង្វើ​ដែល​សង្គម​ស្អប់ខ្ពើម​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ឪពុក​តិរច្ឆាន​តណ្ហា​ក្រាស់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​នឹង​ករណី​ចាប់រំលោភ​កូនស្រី​ខ្លួន​ជា​បន្តបន្ទាប់ខ​ណៈ​ដែ​ល​​ប្រ​ពន្ធ​​មិន​នៅ ។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៣ នៅផ្ទះ​គ្មាន​លេខ ក្នុងភូមិ​ត្រពាំង​រាំង​ថ្មី សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

 

​ឪពុក​តិរច្ឆាន​ដែល​ចាប់រំលោភ​កូន​ខ្លួនឯង​មានឈ្មោះ វង់ ហឿន អាយុ​៣៤​ឆ្នាំ មុខរបរ​រត់​កង់​បី​និង​ជា​ឪពុកចុង​ក្មេងស្រី​រងគ្រោះ​។​រីឯ​ក្មេងស្រី​រងគ្រោះ អាយុ​១៣​ឆ្នាំ​មុខរបរ​ជា​សិស្ស ។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ខណៈដែល​នារី​រងគ្រោះ​កំពុងតែ​លាងចាន​នៅក្នុង​ផ្ទះបាយ​ម្នាក់ឯង​។​ពេលនោះ​ស្រាប់តែ​ឪពុកចុង​បាន​ចូលទៅ​ចាប់​កូនស្រី​ជា​ជនរងគ្រោះ​ ដោ​យ​​យកទៅ​រំលោភ​ក្នុង​បន្ទប់ទឹក​រហូតដល់​បានសម្រេច​។​ក្រោយពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​បា​នស​ម្រ​ច​រួចហើយ​ឪពុកចុង​គម្រក់​នេះ​បាន​គំរាម​មិនឱ្យ​ប្រាប់​អ្នកណា​ទេ បើ​ហ៊ាន​ប្រាប់​នឹង​សម្លាប់ចោល ។ លុះ​រំលង​បាន​៤​ថ្ងៃ​ក្រោយមក ជនសង្ស័យ​បាន​ចាប់រំលោភ​ម្តងទៀត ហើយ​ប្រើពាក្យ​គំរាម​ដូច​មុន​។​ដោយមាន​ការសង្ស័យ​ម្តាយ​នារី​រងគ្រោះ​បាន​សួរដេញដោល ទើប​បែកការ​។​

 

​នៅ​ចំពោះ​សមត្ថកិច្ច​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បែបនេះ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន និង​កំពុង​រៀប​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត ៕

31-12-2013

 

Leave a Reply

(*) Required, Your email will not be published