ប្រទេសចិន ៖ ប្រភពពីគេហទំព័រកម្សាន្តចិនមួយឈ្មោះ qingwawz.com បានបង្ហាញថា នាង Wang Xi Ran ជាតារាម៉ូដែលដ៏ស្រស់ស្អាតមួយរូបរបស់ប្រទេសចិន ។ នាងត្រូវបានទស្សនិកជន ហៅឈ្មោះនាងមួយទៀតថា Crystal Wang ។ តារាម៉ូដែលរាងខ្ពស់ ទម្រងមុខសិចស៊ីរូបនេះ កើតនៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៩១ នៅទីក្រុង Dalian ខេត្ត Liaoning ភាគខាងជើងប្រទេសចិន។
នាង Wang Xi Ran តែងតែមានវត្តមានជាញឹកញាប់ នៅក្នុងកម្មវិធីផ្សេងៗ ជាពិសេសកម្មវិធី តាំងពិព័រណ៍រថយន្តតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ នាងត្រូវបានអញ្ជើញឲ្យថតដាក់គ្របមុខទស្សនាវដ្តី និងថតពាណ្ជិជកម្មទូរទស្សន៍ទៀតផង ៕