ប្រទេសចិន ៖ យោងតាមគេហទំព័រប្រមាញ់រឿងអាស្រូវរបស់តារាដែលផ្សព្វផ្សាយជាភាសាអង់គ្លេសឈ្មោះ chinasmack.com បានឲ្យដឹងថា តារាសម្តែងដ៏ល្បីឈ្មោះនាង Shu Qi នាពេលថ្មីៗ នេះបានលុបចោលនូវគណនី Sina Weibo Microblog របស់នាងជាមួយនឹងមនុស្សជាង ១០ លាននាក់ដែលគាំទ្ររូបនាង ។
មូលហេតុដែលធ្វើឲ្យនាងលុបចោលនូវគណីរបស់នាង ព្រោះថា នាងបានធ្វើការគាំទ្រចំពោះ Donnie Yen ហើយអ្នកដែលនៅលើបណ្តាញអនឡាញធ្វើការគាំទ្រ Zhao ហើយខណៈនោះពួកអ្នកលេងនៅលើបណ្តាញអនឡាញបានវាយប្រហារលើរូបនាង ទៅលើសាច់រឿង អាសអាភាស របស់នាងដែលជាអ្នកដឹកដៃនាងឲ្យទទួលបាននូវប្រជាប្រិយភាពដូច ពេលបច្ចុប្បន្ន ។
ចំណែកនៅលើ Microblog របស់នាងនាងបានលុបចោល ហើយមិនឆ្លើយតបនូវអ្នកដែលធ្វើការគាំទ្រដល់រូបនាងឡើយដោយបិទចោលនូវសេវាកម្ម៕