បុរស​ម្នាក់​បានសម្រេច​សម្លាប់ខ្លួន​ដោយ​ចង​.​ក ដើម្បី​គេចវេះ​បញ្ហា​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បានបញ្ចប់​ជីវិត​ដោយ​ចង​.​ក​សម្លាប់ខ្លួន​នឹង​ដើមកា​ស្យា បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ ទី​៣០ ខែធ្នូ ឆ្នាំ​២០១៣ នៅ ក្នុង​វត្ត​ពូន​ភ្នំ ឋិត​ក្នុងភូមិ​ព្រៃ​ព​ពេ​រ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

 

​ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​ចង​.​ក​មានឈ្មោះ ហៀ​ង ម៉េង​ហាក់ អាយុ ២២​ឆ្នាំ ជា​សិស្ស​រៀន​ភាសា​កូរ៉េ រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត នៅ​ភូមិ​អណ្ដូង​ជា ឃុំ​ជី​រោទិ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ដ​កំពង់ចាម​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ក្រោម​ដើមកា​ស្យា​ដែល​ជនរងគ្រោះ​យក​ខ្សែក​គោ ទៅ​ចងក​ជាប់​នឹង​មែកឈើ​មាន​កង់​របស់​ជនរងគ្រោះ នៅក្រោម​ដើមឈើ ប៉ុន្ដែ​មិនទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ថា ជនរងគ្រោះ​មានរឿង អ្វី​ពិតប្រាកដ​នោះឡើយ ។​

 

​បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​តម្កល់ទុក ហើយ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

30-12-2013 30-12-2013 (1)

 

Leave a Reply

(*) Required, Your email will not be published