ប្រាក់ខែ​មិនទាន់បាន​ផង នាយ​ទុន​ច្របាប់​ក​.​ហើយ​!

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​ការទាមទារ​របស់​កម្ម​ករ​-​កម្ម​ការ​រិ​នី​នាំគ្នា​ធ្វើបាតុកម្ម​ដើម្បី​តាម​ទារ​ដំឡើង​ប្រាក់ខែ​ពី​អប្បបរមា​៨០​ដុល្លារ​ទៅ​១៦០​ដុល្លារ​ដែល​ចំនួន​នេះ​ជាការ​ទាមទារ​ដំឡើង​ទ្វេ​មួយ​ជា​ពីរ ។ ប៉ុន្តែ​អ្វីដែល​កត់សម្គាល់​នោះ គ្រាន់តែ​ទាមទារ​ទាំង​មិនទាន់បាន​ផង ស្រាប់តែ​ទំនិញ​លើ​ទីផ្សារ​នានា ទាំង​គ្រឿង​ឧបភោគបរិភោគ សម្លៀកបំពាក់ ថ្លៃ​ជួល​ផ្ទះ​របស់​កម្មករ​-​កម្មការិនី​បាន​ដំឡើងថ្លៃ​ដែល​។ ​ចំពោះ​ការដំឡើង​ប្រាក់ខែ​របស់​កម្មករ​រោងចក្រ អាច​សមាមាត្រ​នឹង​តម្លៃ​លើ​ទីផ្សារ​ទេ ? នេះ​ជា​កង្វល់​មួយ​ដែល​រាជរដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់ ។​

 

​ប្រភពពី​កម្មករ​រោងចក្រ​ម្នាក់​បាន​ឲ្យ​ដឹងថា ទោះបីជា​ប្រាក់​កម្មករ​ឡើងដល់​១៦០​ដុល្លារ ប៉ុន្តែ​បើសិនជា​ទំនិញ​លើ​ទីផ្សារ​ឡើង​យ៉ាងគំហុក​បែបនេះ តើ​ប្រាក់ខែ​នោះ​អាច​ទប់​ទល់នឹង​ការចំណាយ​បាន​ឬ​អត់​? ចំណែក​ក្រុមអាជីវករ​លក់ដូ​វិញ បាន​រអ៊ូរទាំ​នៅពេលដែល​ទំនិញ​ឡើងថ្លៃ​បែបនេះ ធ្វើ​អ្នកទិញ​បាន​ថយចុះ​។​ ​ប្រសិន​ប្រាក់ខែ​កម្មករ​ឡើង​តាម​លំដាប់​នៃ​បែបផែន​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ចុះ​សម្រេច​កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៣​នោះ ហើយ​ទំនិញ​ចេះ​ថ្លៃ​ឡើង​បែបនេះ ប្រាក់ខែ​កម្មករ​-​កម្មការិនី​សមតុល្យ​នឹង​អាច​ដោះស្រាយ​ការចំណាយ​លើ​ទីផ្សារ​។​

 

​ចំណែក​អ្នករត់ម៉ូតូឌុប​បាន​និយាយថា ព្រឹត្តិការណ៍​បែបនេះ​គាត់​ធ្លាប់​ភ្លក្ស​រសជាតិ​ក្នុងសម័យ​លោក​សេនាប្រមុខ​លន់នល់ ដឹកនាំ​គឺ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​(១៩៧០-១៩៧៥) ដែល​ពេលនោះ​ការធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែម្ដង​ហើយ​ម្ដងទៀត​ធ្វើឱ្យ​ប្រទេស​វឹកវរ​នាយទុន​កាន់តែ​បាន​ចិ​ត្ដ​ព្រោះ​មន្ដ្រីរាជការ​ត្រូវបាន​រដ្ឋាភិបាល​ដំឡើង​ប្រាក់ ខែ​តាម​ការទាមទារ​តែ នាយទុន​ក៏​មិន​ខ្លាច​ឡើងថ្លៃ​ទំនិញ​គ្រប់​សារពើ​នោះឡើយ ។

 

​និយាយ​បែបនេះ​មិនមែន​មានន័យថា​ការទាមទារ​ដំឡើង​ប្រាក់ខែ​របស់​កម្មករ រោងចក្រ​នា​សព្វថ្ងៃនេះ​មិនបានការ​នោះទេ តែ​អ្វីដែល​​បារម្ភ​នោះ គឺ​ខ្លាចមិន​តុល្យភាព​នឹង​ទំនិញ​ឡើង​ដេញ​ប្រាក់ខែ​ដូចជា ថ្លៃ​ធ្វើដំណើរ ថ្លៃឈ្នួល​ផ្ទះ ថ្លៃទំនិញ សព្វសារពើ​…​ជាដើម ព្រោះ​យើង​ដឹង​ហើយ​ពេលនេះ​មិនទាន់បាន​អី​ផង​ទំនិញ ឡើងថ្លៃ​មុន​បណ្ដើរៗ​បាត់ទៅហើយ​៕

29-12-2013

 

Leave a Reply

(*) Required, Your email will not be published