ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី២៩ ធ្នូ ២០១៣ នៅម៉ោង១១និង៣០នាទីថ្ងៃត្រង់រថយន្តកែឆ្នៃមួយគ្រឿងដឹកកៅអីជ័រ ធុងជ័រ និង របស់របរមួយចំនួនទៀត បានក្រឡាប់នៅមុខសា្ថនីយ៏ប្រេងកាល់តិច ស្ថិតក្នុងសង្កាត់វាងវង់ ក្រុងកំពង់ចាម ខណៈរថយន្តនោះដាច់ហ្វ្រាំងពេលចុះពីស្ពានគីហ្ស៊ូណា ហើយបើកបញ្ជៀសអ្នកធ្វើដំណើរ ។
ពត័មាននៅកន្លែង កើតហេតុ បានរៀបរាប់អោយដឹងថាន រថយន្តខាងលើពាក់ស្លាកលេខភ្នំពេញ 3C 0580 បានបើកឆ្លងស្ពានគីហ្ស៊ូណាក្នុងទិសដៅពីត្រើយខាងកើតឆ្ពោះមកលិចដោយដឹកទំនិញមានដូចជាកៅអីជ័រ ធុងជ័រ និង របស់របរមួយចំនួនជាទំនិញមកពីប្រទេសវៀតណាមនិងបើកបរក្នុងល្បឿនលឿន លុះពេលចុះស្ពានស្រាប់តែដាច់ហ្វ្រាំង តែសំណាងល្អពុំមានអ្នកដំណើរឆ្លងកាត់ច្រើន បើពុំដូច្នេះទេអាចនឹងបុករះបណ្តាលឲ្យមានអ្នករបួស ឬស្លាប់ជាមិនខាន ប៉ុន្តែអ្នកបើកបរស្មារតីល្អបានបញ្ចារថយន្តចៀសអ្នកដំណើរក៏បណ្តាលឲ្យក្រឡាប់ផ្ងារពោះឡើងលើ នៅមុខស្ថានីយ៏ប្រេងកាល់តិច និងកំពប់កៅអីជ័រ ធុងជ័រនិងរបស់របររាយប៉ាយពេញផ្លូវ និងហៀរប្រេងពេញផ្លូវ ។
គួររំលឹកថាកាលពីម្សិលមិញគឺរថយន្តដឹកសំរ៉ាមចុះស្ពានស្រាប់តែដាច់ហ្វ្រាំង ហើយបានបើកបុកចូលផ្ទះលក់នាឡិការគឺនៅគល់ស្ពានគីហ្សូណាដែល ហើយបុករះធ្វើអោយមានការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនហើយថ្ងៃនេះគឺមានករណីដៀងគ្នាទៀត៕