រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​តិច​ស្រ៊ុន បើក​បុក ហើយ​កិន​ជនរងគ្រោះ​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោចអាធ័ម​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​បាន​ផ្តាច់ជីវិត​បុរស​ម្នាក់ និង​ម្នាក់ទៀត​បាន​រងរបួស ខណៈ​ធ្វើដំណើរ​តាមផ្លូវ ត្រូវ​រថយន្ត​ដឹកទំនិញ​ប្រភេទ​កុងតឺន័រ​របស់​ក្រុមហ៊ុន​តិច​ស្រ៊ុន បើក​បុក ហើយ​កិន ។ ហេតុការណ៍​គ្រោះ​ដ៏​រន្ធត់​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣៥​នាទី​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ចំណុច​កំពង់ផែ​ស្វ័យ​ត​ថ្មី (​ផ្លូវបំបែក​ទំនប់រលក​) ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

 

​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​នោះ​មានឈ្មោះ ផាត់ សុខា​ម៉ូ​រ៉ា ហៅ អាគុយ ភេទ​ប្រុស អាយុ​២៤ ឆ្នាំ ជា​ទាហាន​កំពុង​ហ្វឹកហាត់ ។ ចំណែក​នារី​ម្នាក់​ដែល​រងរបួស​ស្រាល​នោះ​មានឈ្មោះ មូល ណា​រ៉ា​ន់ អាយុ​២៤ ជា​បុគ្គលិក​ស្រា​បៀ​អង្គរ មាន​ទីលំនៅ​ក្រុម​៦ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​បានធ្វើ​ដំណើរ​តាមផ្លូវ ក្នុង​គោលបំណង​ទិញ​ស្រា​បៀរ​មក​បន្ថែម ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហ្វី​ណូ ពណ៌​ខ្មៅ​ស្នូ​ត​ក្រហម ពាក់​ស្លាក​លេខ​ព្រះសីហនុ 1B-6044 ។ លុះ​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​រថយន្ត​កុង​តៃ​នឺ​ម៉ាក STERLING ពណ៌​សម្បក​ឪឡឹក ពាក់​ស្លាក​លេខ​បណ្តោះអាសន្ន ០៣៧៩ របស់​ក្រុមហ៊ុន​តិច​ស្រ៊ុន បាន​រ៉េ​ចង្កូត​បុក​ម៉ូតូ​ជន​ហើយ​កិន​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​បាន​ខ្ទាត​ទៅ ចិញ្ចើមថ្នល់​របួសស្រាល ។ ពេល​ឃើញ​ហេតុការណ៍​បែបនេះ​តៃកុង​រថយន្ត​បង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល​ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។  

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើ​អន្តរាគមន៍ យក​រថយន្ត​បង្ក និង​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សា​នៅ​អធិការដ្ឋាន រង់ចាំ​ការដោះស្រាយ​ជា​ក្រោយ ។ ចំណែក​សព​ជន​រង ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

29-12-2013

 

Leave a Reply

(*) Required, Your email will not be published