មហាសេដ្ឋី​ជនជាតិ​ម្នាក់​ប្រើ​ក្រដាសប្រាក់​ប្រភេទ​១០០​យ៉​ន់ ចំនួន​១៦​តោន ជាការ​ផ្សាយពាណិជ្ជកម្ម​

, , Leave a comment

​ប្រទេស​ចិន ៖ ប្រភពពី​គេហទំព័រ​មួយ​ដែល​ផ្សព្វផ្សាយ​ជា​ភាសា​វៀតណាម​ដែលមាន​ឈ្មោះថា ឌឹ​ប៊ុ​ក បាន​ឲ្យ​ដឹងថា មហាសេដ្ឋី​ជនជាតិ​ចិន​ម្នាក់​ឈ្មោះថា Chen Guangbiao បាន​ប្រើប្រាស់​ ក្រដាសប្រាក់​សុទ្ធ​ប្រភេទ ១០០ យ៉​ន់ ចំនួន ១៦ តោន ដើម្បី​តុបតែង​ថត​ឃោសនា​ឲ្យ​ការអង្កេត​សេដ្ឋកិច្ច​ជាទូទៅ​នៅ​ប្រទេស​ចិន ។​

 

​មហាសេដ្ឋី​ជនជាតិ​ចិន​រូបនេះ​បាន​បញ្ជារ​ឲ្យ​ដឹក​លុយ​តាម​រថយន្ត​ដឹកទំនិញ​ដែលមាន​ទម្ងន់​៦​តោន ហើយ​ប្រើ​កម្មករ ២០ នាក់ ដើម្បី​រៀបចំ​បន្ទប់​ថតរូប​ប​ណ្តោះ​អាសន្ន​១ ដោយ​ធ្វើការ​ពេញ ៥ ម៉ោង ។​

 

​លោក Chen ពោលថា ការធ្វើអង្កេត​ជាទូទៅ​នេះ នឹង​ផ្តល់​មក​នូវ​ទិន្នន័យ​សុ​ក្រិត ដើម្បី​ជួយ​ដល់​ការជំរុញ​សេដ្ឋកិច្ចជាតិ ហើយ​ទង្វើរ​របស់លោក គឺ​ដើម្បី​ទាក់ទាញ​អារម្មណ៍​របស់​សាធារណៈមតិ​ក្នុងស្រុក ដោយ​ពុំ​ចាំបាច់​ធ្វើការ​ផ្សព្វផ្សាយ​ច្រើន ។​

 

​នៅពេល​គេ​សាកសួរ​ពី​ប្រភព​លុយ​ដ៏​សម្បើម​នេះ លោក​ពោលថា ខ្លួន​បាន​ត្រៀម​បញ្ជាក់​ដល់​អ្នកស៊ើប​អង្កេត អំពី​ប្រភព​ស្របច្បាប់​របស់​វា​រួចហើយ ក៏ដូចជា​លោក​បាន​ត្រៀម​សម្រាប់​ការធ្វើ​សវនកម្ម លើ​មុខ​ជំនួញ​របស់លោក​ផងដែរ ៕

29-12-2013 (1) 29-12-2013

 

Leave a Reply

(*) Required, Your email will not be published